កីទ្បាកររបស់តោកំណាចអង់គ្លេសប្រាំមួយនាក់ជាប់ក្នុងបញ្ជីឈ្មោះ Ballon d'Or ឆ្នាំ ២០២៤

Sep 5, 2024 - 14:25
 13
ចែករំលែកទៅកាន់

កីទ្បាករចំនួនប្រាំមួយនាក់ដែលបានជួយក្រុមជម្រើសជាតិអង់គ្លេសឈានដល់វគ្គផ្តាច់ព្រ័ត្រ Euro ២០២៤ មានឈ្មោះក្នុងបញ្ជីសម្រាប់ជ្រើសរើសកីឡាករចំនួន ៣០ នាក់ចុងក្រោយសម្រាប់ពានរង្វាន់ Ballon d'Or ឆ្នាំ ២០២៤ ។ អង់គ្លេស​បាន​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ Euro 2024 ប៉ុន្តែ​ចាញ់អេស្ប៉ាញ​ ២-១ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្នុង​ទីក្រុង Berlin កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កក្កដា។ កីឡាករអង់គ្លេសទាំងប្រាំមួយរូបនោះរួមមាន ប្រធានក្រុម Harry Kane, ខ្សែបម្រើ Jude Bellingham, Phil Foden, Declan Rice ខ្សែប្រយុទ្ធ Bukayo Saka និង Cole Palmer

ជាមួយគ្នានេះដែរ ខ្សែបម្រើស្លាបរបស់អេស្ប៉ាញ និង Barcelona កីឡាករ Lamine Yamal ដែលទើបតែមានអាយុ១៧ ឆ្នាំកាលពីខែកក្កដា ក៏ស្ថិតក្នុងបញ្ជីនេះផងដែរ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍និងភ្ញាក់ផ្អើលនោះ ម្ចាស់ពាន៨សម័យកាល Messi និង ៥សម័យកាល Ronado គ្មានក្នុងបញ្ជីនេះទេ។ នេះគឺជាលើកទី១ហើយដែលកីឡាករទាំងពីគ្មានឈ្មោះក្នុងបញ្ជីសម្រាំងចាប់តាំងពីឆ្នាំ ២០០៣។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះកីឡាករទាំង៣០រូបក្នុងបញ្ជីសម្រាំងពានរង្វាន់ Ballon d'Or ឆ្នាំ ២០២៤

១-កីឡាករចាំទី(ម្នាក់)៖ Emiliano Martinez

២-កីឡាករខ្សែការពារ(៦នាក់)៖ Ruben Dias, Mats Hummels, Dani Carvajal, William Saliba, Antonio Rudiger, Alejandro Grimaldo

៣-កីឡាករខ្សែបម្រើ(១៣នាក់)៖ Jude Bellingham, Federico Valverde, Phil Foden, Granit Xhaka, Toni Kroos, Dani Olmo, Florian Wirtz, Martin Odegaard, Rodriguez, Declan Rice, Vitinha, Cole Palmer, Hakan Calhanoglu

៤-កីឡាករខ្សែប្រយុទ្ធ(១០នាក់)៖ Erling Haaland, Nico Williams, Artem Dovbyk, Vinicius Junior, Harry Kane, Bukayo Saka, Lamine Yamal, Ademola Lookman, Lautaro Martinez និង Kylian Mbappe