Chelsea លក់សណ្ឋាគារ ២ ដើម្បីគេចផុតពីសំណាញ់ច្បាប់ PSR
ក្លិបតោខៀវ Chelsea បានបង្ខំចិត្តលក់សណ្ឋាគាររបស់ក្លឹបចំនួន២ ដើម្បីគេចផុតពីច្បាប់ប្រាក់ចំណេញ និងនិរន្តរភាព (PSR) ដែលកំណត់ដោយ Premier League។ លោក James Olley អ្នកយកព័ត៌មានប្រចាំទូរទស្សន៍កីឡា ESPN បានរាយកាណ៍ថាក្លិប Chelsea បានលក់សណ្ឋាគារចំនួន២គឺ Millennium និង Copthorne កាលពីខែមិថុនា ឆ្នាំ២០២៣ទៅឱ្យក្រុមហ៊ុនបុត្រសម្ព័ន្ធ BlueCo 22 Properties Ltd ដើម្បីជួយក្លឹបរួចផុតពីការបំពានច្បាប់ប្រាក់ចំណេញនិងនិរន្តរភាព (PSR)។ ក្រុមហ៊ុនទាំងពីរត្រូវបានគ្រប់គ្រងដោយ BlueCo 22 Ltd ដែលជាក្រុមហ៊ុនកាន់កាប់ដោយក្លឹប Chelsea ។
យោងតាមច្បាប់ PSR មិនអនុញ្ញាតឱ្យក្លិប Premier League ទាំងអស់ខាតបង់លើសពី១៣៧លានដុល្លារក្នុងរយៈពេល៣ឆ្នាំ ឬ ជាង៤៥លានដុល្លារក្នុងមួយឆ្នាំ។ ការខាតបង់ទាំងនេះមិនរាប់បញ្ចូលការវិនិយោគលើការអភិវឌ្ឍន៍ថ្នាលយុវជន បាល់ទាត់នារី និងហេដ្ឋារចនាសម្ព័ន្ធទេ។ ការលក់សណ្ឋាគារទាំង២បានជាង១០០លានដុល្លារដាក់បញ្ចូលទៅក្នុងគណនីក្លិបមានន័យថា 7 Chelsea បានខាតបង់ត្រឹមតែជាង១១៦លានដុល្លារជំនួសឱ្យការខាតបង់ជាង២១៨លានដុល្លារនៅក្នុងគណនី២០២២-២៣ របស់ពួកគេ។ Chelsea គឺជាអ្នកចំណាយច្រើនជាងគេបំផុតនៅ Premier League នៅរដូវក្តៅនេះជាមួយនឹងទឹកប្រាក់ជាង២៦៥លានដុល្លារ ៕
ប្រភព៖ ESPN