តើរយៈពេលប៉ុន្មានឆ្នាំ Ronaldo អាចរកគ្រាប់បាល់បានមួយពាន់?

Sep 6, 2024 - 15:17
 14
ចែករំលែកទៅកាន់

បន្ទាប់ពីស៊ុតបាល់បញ្ចូលទី បានមួយគ្រាប់ជួយឱ្យក្រុមជម្រើសជាតិព័ទុយហ្គាល់យកឈ្នះក្រូអាស៊ីដោយលទ្ធផល ២-១ និងជាគ្រាប់បាល់ដ៏សំខាន់ទី ៩០០ ផងនោះបានធ្វើឱ្យសាធារណជនមានការពិភាក្សាគ្នាថាតើកីឡាករRonaldo អាចបន្តរកបានគ្រាប់បាល់ទី ១០០០ បានឬអត់? យោងតាមការវិភាគរបស់គេហទំព័រ Tribuna បានឱ្យដឹងថា Ronaldo រកបាន៩០០គ្រាប់ក្នុងរយៈពេល២២ឆ្នាំមានន័យថា អត្រារកគ្រាប់បាល់របស់រូបគេគឺ ៤០,៩ គ្រាប់ក្នុងមួយឆ្នាំ។ យោងតាមការគណនានេះមានន័យថា ប្រសិនបើរូបគេបន្តវាយលុកនៅលើសមរភូមិវាលស្មៅត្រឹមតែរយៈពេលពីរឆ្នាំកន្លះទៀតរូបគេនឹងរកបាន១០០០គ្រាប់។

Cristiano Ronaldo បានក្លាយជាកីឡាករដំបូងគេដែលស៊ុតបញ្ចូលទីបាន ៩០០ គ្រាប់ក្នុងអាជីពកំពូល ខណៈដែលព័រទុយហ្គាល់ចាប់ផ្តើមយុទ្ធនាការប្រកួតពានរង្វាន់ Nations League របស់ពួកគេជាមួយនឹងជ័យជម្នះលើក្រូអាស៊ីកាលពីរាត្រីថ្ងៃព្រហស្បតិ៍។កីឡាករវ័យ ៣៩ឆ្នាំរូបនេះស៊ុតបញ្ចូលទីនាទី៣៤បង្កើនការនាំមុខក្រូអាស៊ី២គ្រាប់ដោយសារតែកីឡាករ Diogo Dalot រកគ្រាប់បាល់បានតាំងពីនាទី៧។ ការទម្លាយសំណាញ់ទីកាលពីយប់មិញវាក៏ជាគ្រាប់បាល់ទី១៣១ បន្ថែមទៅលើកំណត់ត្រាសម្រាប់ក្រុមជម្រើសជាតិ ក្នុងរយៈពេល២០ឆ្នាំបន្ទាប់ពីការស៊ុតដំបូងរបស់រូបគេ។ កំណត់ត្រាថ្មីនេះ វាគឺជាសាដ៏ច្បាស់លាស់បញ្ជាក់អំពីឋានៈរបស់ Cristiano Ronaldo ជាវីរបុរសដ៏អស្ចារ្យ និងបង្ហាញពីសមត្ថភាពរបស់រូបគេក្នុងការបន្តបំបែកឧបសគ្គក្នុងអាជីពកីឡាបាល់ទាត់៕