ក្រុមចំណាត់បាតតារាង FIFA ឈ្នះការប្រកួតលើកដំបូងក្នុងរយៈពេល ២០ ឆ្នាំ
ក្រុមជម្រើសជាតិសាន់ម៉ារីណូ ដែលជាក្រុមដ៏អាក្រក់បំផុតរបស់ពិភពលោកយោងតាមចំណាត់ថ្នាក់របស់ FIFA បានបង្កើតប្រវត្តិសាស្ត្រថ្មីកាលពីរាត្រីថ្ងៃសុក្រ ដោយបានយកឈ្នះលើក្រុមលីចតេនស្ទីន ដោយលទ្ធផល ១-០ ក្នុងការប្រកួត UEFA Nations League ដណ្តើមបានជ័យជម្នះលើកដំបូងដែលមិនធ្លាប់មានពីមុនមករបស់ពួកគេ។
ប្រទេសដែលមានផ្ទៃដីជាង ៦១គីឡូម៉ែត្រការ៉េ និងមនុស្សត្រឹមតែជាង ៣៥០០០នាក់ ហ៊ុំព័ទ្ធដោយប្រទេសអ៊ីតាលី បានឈ្នះការប្រកួតលើកដំបូង មួយចាប់តាំងពីបានផ្តួលលីចតេនស្ទីន ក្នុងការប្រកួតមិត្តភាពក្នុងឆ្នាំ២០០៤។ លីចតេនស្ទីន ស៊ុតបញ្ចូលទីបាន ១គ្រាប់តែអាជ្ញាកណ្តាលមិនអនុញ្ញាតឱ្យក្នុងតង់ទី១មុនពេលសាន់ម៉ារីណូ វាយបកដណ្តើមយកជ័យជម្នះនៅនាទី៥៣ស៊ុតបញ្ចូលទីដោយកីឡាករខ្សែប្រយុទ្ធ Nicko Sensoli ។
កីឡាករវ័យ១៩ឆ្នាំ ដែលមិនបានកើតនៅឡើយទេ នៅពេលដែលក្រុមជម្រើសជាតិរបស់គាត់ឈរចំណាត់ថ្នាក់លេខរៀង២១០ចុងក្រោយបង្អស់បានជួយឲ្យក្រុមស្គាល់រសជាតិឈ្នះលើកដំបូង។ ពួកគេស្ថិតនៅក្នុងពូល១ដែលមានបីក្រុមនៃលីគកំពូល D ក្នុងការប្រកួតពានរង្វាន់ Nations League ជាមួយនឹង Gibraltar ដែលជាគូប្រជែងផ្សេងទៀតរបស់ពួកគេ៕