តើកីឡាកររូបណាឆ្លាតវៃបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់?

Sep 11, 2024 - 15:31
 23
ចែករំលែកទៅកាន់

ក្នុងចំណោមកីឡាករល្បីៗនៅក្នុងសតវត្សរ៍ទី ២១ នេះ មិនទាន់មានកីឡាកររូបណាអាចបំបែកភាពវៃឆ្លាតរបស់អតីតកីឡាករបាល់ទាត់អាហ្សង់ទីន Diego Maradona បាននៅឡើយទេ។នេះ​បើយោងតាមការចេញផ្សាយរបស់គេហទំព័រLiget.ngកាលពីថ្ងៃអាទិត្យទី៨ កញ្ញា២០២៤ ។ Maradona ត្រូវបានគេចាត់ទុកថាជាកីឡាករដែលមានភាពវ័យឆ្លាតបំផុតនៅក្នុងប្រវត្តិសាស្ត្រ ក្នុងចំណោមកីឡាករវៃឆ្លាត៥រូបផ្សេងទៀត។

ភាពវ័យឆ្លាតបាល់ទាត់ (Football Intelligent ) គឺសំដៅទៅលើកីឡាករបាល់ទាត់ដែលមាន IQ ខ្ពស់បំផុតមិនធ្លាប់មាននៅលើទីលានប្រកួត។ កីឡាករឆ្លាតវៃគឺសំដៅទៅលើកីឡាករដែលមានសមត្ថភាពធ្វើការសម្រេចចិត្តបានត្រឹមត្រូវទោះបីស្ថិតក្រោមសម្ពាធគូប្រកួត ការប្រមើលមើលឧបសក្គនៅខាងមុខ និងស្វែងរកកន្លែងចម្លោះប្រហោងនៅលើទីលានប្រកួតជាពិសេសការបណ្តើរឬអូសបាល់ ឆ្លងកាត់គូប្រកួតរបស់ខ្លួន។ ភាពឆ្លាតវៃរបស់ Diego Maradona គឺដោយសារតែជំនាញអូសបាល់ដ៏ពិសេសរបស់គាត់។ គាត់អាចអូសបាល់ឆ្លងកាត់ខ្សែការពារ២-៣នាក់ក្នុងល្បឿនដ៏គួរឱ្យភ្ញាក់ផ្អើល។ Maradona ត្រូវ​បាន​គេ​គោរព​ថា​ជា​និមិត្តរូប​របស់​ក្លឹប​នៅ​គ្រប់​ក្រុម​ដែល​គាត់ធ្លាប់​បាន​លេង​ដោយ​ឥទ្ធិពល​របស់​គាត់​នៅ​តែ​រស់រវើកបន្តដល់​សព្វ​ថ្ងៃ។

គាត់​បាន​ឆ្លង​កាត់​អាជីពបាល់ទាត់​ដើម្បី​ក្លាយ​ជា​វីរបុរស​វប្បធម៌។ គ្រាប់បាល់ដែលកើតចេញពី Hand of God 'ដៃព្រះ' (ប្រើដៃទះបាល់បញ្ចូលទី)ដ៏ល្បីល្បាញរបស់គាត់ប្រឆាំងនឹងប្រទេសអង់គ្លេសបង្ហាញពីភាពអត់ធ្មត់ ភាពច្នៃប្រឌិត និងឆន្ទៈរបស់គាត់ក្នុងការប្រថុយប្រថានដែលអ្នកដទៃមិនហ៊ាន។ ទោះបីជាមានភាពចម្រូងចម្រាសជុំវិញគ្រាប់បាល់នេះក៏ដោយ ក៏ភាពអស្ចារ្យរបស់ Maradona នៅតែភ្លឺចិញ្ចែងចិញ្ចាច ខណៈដែលអាហ្សង់ទីនបានឈ្នះពានរង្វាន់ World Cup ។ ចំណែកឯកីឡាករដែលមានភាពវ័យឆ្លាតទី២ គឺបានទៅលើខ្សែប្រយុទ្ធ Messi ទី៣ Philipp Lahm ទី៤ Andres Iniesta ទី៥ Xavi និងទី ៦ Andrea Pirlo

នេះវីដេអូការអូសបាល់របស់ Maradona

https://www.legit.ng/sports/football/1612701-ranking-6-intelligent-players-history-football/