ហេតុអ្វី Zidane មិនចង់មកដឹកនាំក្លិបនៅអង់គ្លេស?

Sep 11, 2024 - 15:35
 21
ចែករំលែកទៅកាន់

លោក Zinedine Zidane ដែលជាគ្រូបង្វឹកដ៏ជោគជ័យម្នាក់ក្នុងអំឡុងពេលដឹកនាំក្លិប Real Madrid បានប្រកាសដកខ្លួនចេញពីការចូលស្នងតំណែងលោក Erik Ten Hag ដែលកំពុងស្ថិតនៅលើកៅអីដ៏ក្តៅរបស់ Manchester Utd បើទោះជាពេលនេះលោកមិនទាន់មានការងារធ្វើក៏ដោយ។

នៅក្នុងបទសម្ភាសន៍ជាមួយកាសែត L'Équipe បុរសសញ្ជាតិបារាំងត្រូវបានគេសួរអំពីឱកាសថាតើលោកចង់ទៅដឹកនាំក្លិប Manchester United ដែរឬទេ? លោកបានឆ្លើយថាខ្ញុំ​ចេះភាសា​អង់គ្លេសខ្លះៗ ប៉ុន្តែ​ខ្ញុំ​មិន​ស្ទាត់​ជំនាញ​ទាំង​ស្រុង​ទេ។ ខ្ញុំដឹងថាមានគ្រូបង្វឹកមួយចំនួនទៅដឹកនាំក្លឹបដោយមិននិយាយភាសា ប៉ុន្តែខ្ញុំមិនធ្វើរបៀបហ្នឹងទេ។ ​ ​ខ្ញុំ​ដឹង​ថា​ខ្ញុំ​ត្រូវ​ការ​អ្វី​ដើម្បី​ឈ្នះ។ក្នុងន័យនេះលោកចង់និយាយថា ជ័យជម្នះលុះត្រាតែមានការប្រាស្រ័យទាក់ទងគ្នាល្អរវាងគ្រូបង្វឹកនិងកីឡាករ ហើយភាសាអង់គ្លេសគឺសំខាន់ណាស់។ ទោះបីជាលោកមានដើមកំណើតជនជាតិបារាំង ប៉ុន្តែលោក និយាយភាសាអ៊ីតាលី បន្ទាប់ពីរយៈពេលប្រាំឆ្នាំរបស់គាត់ក្នុងនាមជាកីឡាករនៅ Juventus និងភាសាអេស្ប៉ាញ។ អតីតខ្សែបម្រើរបស់ក្លឹប Bordeaux បានចំណាយពេលភាគច្រើនក្នុងរយៈពេល២៣ ឆ្នាំចុងក្រោយនេះ រស់នៅក្នុងប្រទេសអេស្ប៉ាញ និងមានប្រពន្ធជាជនជាតិអេស្ប៉ាញ៕

 

 ប្រភព៖ m.allfootballapp,com