Rodrygo ថាប្រេស៊ីលត្រូវការ Neymar ដើម្បីឈ្នះ World Cup ២០២៦
តារាបាល់ទាត់ប្រេស៊ីល Rodrygo និយាយថាក្រុមជម្រើសជាតិប្រេស៊ីល ត្រូវការ Neymar ត្រឡប់មកវិញ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ខណៈដែលគាត់មានអារម្មណ៍ថាពួកគេនឹងមិនអាចឈ្នះ World Cup ២០២៦នោះទេប្រសិនបើគ្មានវត្តមានកីឡាករខ្សែប្រយុទ្ធរូបនេះ។
Rodrygo បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍កីឡា ESPN ថា ខ្ញុំគ្មានពាក្យអ្វីទាំងអស់។ គ្រប់គ្នាអាចមើលឃើញហើយថា គាត់គឺជាកីឡាករល្អបំផុតរបស់យើង។ ដើម្បីឈ្នះពាន World Cup អ្នកគ្រប់គ្នាត្រូវតែជួយគាត់។ ខ្ញុំតែងតែឆ្លើយឆ្លងសារជាមួយគាត់។ ឥឡូវនេះគាត់អាចនឹងត្រលប់មកហ្វឹកហាត់ជាមួយក្រុមវិញ។
Neymar បានអវត្តមានដោយមានរបួសសរសៃពួរតាំងពីខែតុលាឆ្នាំមុន ហើយរូបគេនៅមិនទាន់ដឹងថាពេលណាគេនឹងចូលលេងវិញទេនោះទេ។ សាម៉ីក្លឹប Al-Hilal សង្ឃឹមថាគាត់អាចនឹងត្រឡប់មកវិញរហូតដល់ខែមករា ដូច្នេះពួកគេនៅតែអាចប្រើប្រាស់តារាបរទេសផ្សេងទៀតទាំងអស់នៅក្នុងពាក់កណ្តាលដំបូងនៃរដូវកាល ២០២៤-២៥ ។ ប្រេស៊ីលបានខកចិត្តក្នុងការប្រកួតជម្រុះ World Cup រហូតមកដល់ពេលនេះដោយគ្មាន Neymar ខណៈដែលពួកគេឈរនៅចំណាត់ថ្នាក់លេខ៤និងចាញ់ក្រុមកំពូលតារាងអាហ្សង់ទីន៨ពិន្ទុ៕
ប្រភព៖ Goal