UEFA ព្រមានអង់គ្លេស ជុំវិញសិទ្ធិធ្វើម្ចាស់ម្ចាស់ Euro ២០២៨

Sep 16, 2024 - 15:27
 16
ចែករំលែកទៅកាន់

UEFA បានព្រមានថាប្រទេសអង់គ្លេសអាចប្រឈមនឹងហានិភ័យ នៃការជាប់បម្រាមមិនឱ្យប្រកួត Euro ២០២៨ ប្រសិនបើនាយករដ្ឋមន្ត្រីលោក Keir Starmer លូកដៃជ្រៀតជ្រែកបន្តផែនការរបស់គាត់ទៅលើបាល់ទាត់បុរស។ ច្បាប់ការងារ ក្រោមការឃ្លាំមើលរបស់នាយករដ្ឋមន្ត្រី Starmer បានបង្កើតផែនការដើម្បីដាក់ឱ្យប្រើប្រាស់ឡើងវិញនូវច្បាប់ដែលរារាំងក្លិបនានាក្នុងប្រទេសអង់គ្លេសពីការបង្កើតលីកផ្តាច់ខ្លួន ខណៈដែលពួកគេក៏មានគម្រោងដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹង ដើម្បីជៀសវាងការបំពានផ្នែកហិរញ្ញវត្ថុ។

យោងតាមកាសែត The Times បានឱ្យដឹងថា UEFA បានផ្តល់យោបល់ថា តួនាទីរបស់ប្រទេសអង់គ្លេសក្នុងនាមជាម្ចាស់ផ្ទះគឺស្ថិតក្នុងហានិភ័យ ដោយសារសំណើដែលបានរៀបរាប់ខាងលើរបស់និយតករថ្មីដែលនឹងត្រូវបានដាក់ឱ្យត្រួតពិនិត្យក្លឹបទាំងអស់នៅក្នុងបាល់ទាត់អង់គ្លេស។ នៅក្នុងសំបុត្រដែលទើបលេចធ្លាយថ្មីៗនេះ អគ្គលេខាធិការ UEFA លោក Theodore Theodoridis បានសរសេរទៅកាន់លេខាធិការវប្បធម៌អង់គ្លេស Lisa Nandy ដើម្បីបញ្ជាក់ថា មិនគួរមានការជ្រៀតជ្រែកពីរដ្ឋាភិបាលក្នុងការដំណើរការកីឡាបាល់ទាត់នោះទេ។

លោកបន្តថាយើងមានច្បាប់ជាក់លាក់ដែលការពារប្រឆាំងនឹង ការជ្រៀតជ្រែករបស់រដ្ឋ ដើម្បីធានាស្វ័យភាពនៃកីឡា និងភាពយុត្តិធម៌នៃការប្រកួតកីឡា។ ក្រុមតោកំណាចអង់គ្លសគ្រោងនឹងធ្វើជាម្ចាស់ផ្ទះរួមគ្នាដោយប្រទេសស្កុតឡែន វែល អៀរឡង់ខាងជើងនិង សាធារណរដ្ឋអៀរឡង់ ជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៦៦។ ការដេញថ្លៃរបស់ពួកគេទទួលបានជោគជ័យបន្ទាប់ពីប្រទេសតួកគីប្រកាសចាកចេញដោយមិនបានរំពឹងទុក៕