ប្រតិកម្មចម្រុះចំពោះអាពាហ៍ពិពាហ៍របស់តារាវ័យក្មេង Real Madrid

Sep 17, 2024 - 10:42
 24
ចែករំលែកទៅកាន់

ការ​ប្រកាស​រៀប​ការ​​របស់ Endrick Felipe នាពេលថ្មីៗនេះបាន​បង្ក​ឱ្យ​មាន​ប្រតិកម្ម​យ៉ាង​ច្របូកច្របល់​នៅ​លើ​បណ្តាញ​សង្គម ដោយ​មាន​អ្នក​គាំទ្រ​ផ្តល់​មតិ​ចម្រុះគ្នា។ ប្រតិកម្មនេះបានកើតឡើងបន្ទាប់ពីតារាឆ្នើមរបស់ក្លិប Real Madrid រូបនេះបានចែករំលែកព័ត៌មានអាពាហ៍ពិពាហ៍របស់គាត់ជាមួយតារាម៉ូដែល Gabriely Miranda ដែលជាព្រឹត្តិការណ៍ដ៏សំខាន់ផ្ទាល់ខ្លួនសម្រាប់កីឡាករបាល់ទាត់វ័យ ១៨ឆ្នាំ។ Endrick និង Gabriely ដែល​មាន​ទំនាក់ទំនង​គ្នា​តាំងពី​ឆ្នាំ២០២៣បាន​សម្រេច​ចិត្ត​រៀបការជា​ផ្លូវ​ការ​។

ទោះជាយ៉ាងណាក៏ដោយ ខណៈពេលដែលមនុស្សជាច្រើនបានអបអរសាទរគូស្នេហ៍វ័យក្មេងនេះ អ្នកគាំទ្រមួយចំនួនបានភ្ញាក់ផ្អើលជាមួយនឹងការប្រញាប់ចូលរោងការក្នុងវ័យក្មេងខ្ចី និងបានចោទសួរការសម្រេចចិត្តរបស់ Endrick ក្នុងការរៀបការនៅដំណាក់កាលដំបូងនៃជីវិតរបស់គាត់។ កូនក្រមុំ Gabriely ដែលមានវ័យចំណាស់ជាង Endrick បីឆ្នាំ បានជំរុញឱ្យមានការជជែកដេញដោលគ្នាតាមអ៊ីនធឺណិត។ នេះបើយោងតាមគេហទំព័រ All Football

អ្នកគាំទ្រមួយចំនួនបានបញ្ចេញមតិថា អីយ៉ា! ពិតជាអស្ចារ្យមែន។ ជូនពរអ្នកទាំងពីរជួបតែសេចក្តីសុខក្នុងជីវិត។ សូមអបអរសាទរចំពោះ Bobby Charlton ។ អ្នកគាំទ្រម្នាក់បាននិយាយថាការរៀបការនៅអាយុ ១៨ឆ្នាំគឺឆ្កួត... ស្ត្រីទាំងនេះដឹងពីអ្វីដែលពួកគេកំពុងធ្វើ ហើយខ្ញុំរំពឹងថានឹងមានរឿងមួយចំនួនក្នុងរយៈពេលពីរបីឆ្នាំទៀត។ អ្នកខ្លះបាននិយាយថារៀបការនៅអាយុ១៨ឆ្នាំគឺសាហាវពេកហើយ៕