ខ្សែប្រយុទ្ធ Hary Kane បំបែកកំណត់ត្រាដ៏អស្ចារ្យ

Sep 19, 2024 - 10:44
 9
ចែករំលែកទៅកាន់

ការលេងដ៏ល្អឥតខ្ចោះរបស់ប្រធានក្រុមអង់គ្លេសវ័យ ៣១ ឆ្នាំបានជួយឱ្យ Bayern យកឈ្នះក្លិបបាល់ទាត់ក្រូអាស៊ី Dinamo Zagreb ដោយលទ្ធផល៩-២ ។ជ័យជម្នះនេះបានធ្វើអោយខ្សែប្រយុទ្ធអភ័ព្វពានរូបនេះបំបែកកំណត់ត្រាធំៗចំនួន ៦ដូចខាងក្រោមនេះ។

- Harry Kane គឺជាកីឡាករអង់គ្លេសដែលស៊ុតបញ្ចូលទីបានច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ Champions League European Cup ជាមួយនឹងគ្រាប់បាល់បញ្ចូលទី៣៣គ្រាប់ក្នុង ៤៥ប្រកួតបំបែកកំណត់ត្រាចាស់របស់ Wayne Rooney ដែលស៊ុតបញ្ចូលទីបាន ៣០គ្រាប់

- កីឡាករអង់គ្លេសដំបូងគេដែលស៊ុតបញ្ចូលទីបាន៤គ្រាប់ក្នុងការប្រកួត Champions League

- កីឡាករអង់គ្លេសដំបូងគេដែលស៊ុតបញ្ចូលទីបានបីគ្រាប់ ច្រើនជាងនេះសម្រាប់ក្រុមដែលមិនមែនជាក្លឹបបាល់ទាត់អង់គ្លេសនៅក្នុងព្រឹត្តិការណ៍ Champions League

- កីឡាករដំបូងដែលស៊ុតបាល់ពិន័យប៉េណាល់ទី បាន៣គ្រាប់ក្នុងការប្រកួត Champions League European Cup

- ស៊ុតបញ្ចូលទី Hat-trick លើកទី២៤ នៃអាជីពរបស់គាត់ និងជាលើកទី៥ដែលគាត់បានស៊ុតបញ្ចូលទីបាន៤គ្រាប់ trebles ( quadruples)

- ស៊ុតបញ្ចូលទីបានគ្រាប់ទី៩ ក្នុង៥ ប្រកួតនៅរដូវកាលនេះសម្រាប់ Bayern និង២ គ្រាប់សម្រាប់ក្រុមអង់គ្លេស៕