តើក្លិបបាល់ទាត់ណាស៊ុតប៉េណាល់ទីវែងបំផុតក្នុងប្រវត្តិសាស្ត្រ?

Sep 19, 2024 - 10:54
 13
ចែករំលែកទៅកាន់

រហូតមកដល់ពេលនេះមិនទាន់មានក្លិបបាល់ទាត់ប្រទេសណាមួយបំបែកកំណត់ត្រាចាស់ដែលកំពុងកាន់កាប់ដោយក្លិបបាល់ទាត់អង់គ្លេសបាននៅឡើយទេក្នុងការស៊ុតបាល់ប៉េណាល់ទីវែងបំផុតក្នុងប្រវត្តិសាស្ត្រ។ កំណត់ត្រាពិភពលោកសម្រាប់ការស៊ុតបាល់ប៉េណាល់ទីរយៈពេលវែងបំផុតមិនធ្លាប់មាន បានកើតឡើងកាលពីខែមីនា ឆ្នាំ២០២២ រវាងក្លិបបាល់ទាត់ Washington បានយកឈ្នះលើក្រុម Bedlington ២៥-២៤ ។ ក្លិបបាល់ទាត់ទាំងពីរគឺជាក្រុមមិនមែនលីក (Non-League Teams) ពីរមកពីភាគឦសាននៃប្រទេសអង់គ្លេស។

ក្រុម​ទាំង​ពីរ​ប៉ះ​គ្នា​ក្នុង​ជុំ​ទី​មួយ​នៃ​ពាន Memorial Cup។ ការប្រកួតបានបញ្ចប់ក្នុងលទ្ធផលស្មើ ៣-៣ បន្ទាប់ពីម៉ោងបន្ថែម ដែលតម្រូវអោយមានការកាត់ក្តីដោយការទាត់បាល់ប៉េណាល់ទី ធ្វើអោយគ្រាប់បាល់សរុបកើនដល់៤៩គ្រាប់ក្នុង៥៤ប៉េណាល់ទី។ ចំណែកឯលំដាប់ថ្នាក់លេខ២គឺបានទៅលើគូប្រកួតរវាងក្រុមKK Palace ១៧-១៦ Civics របស់ប្រទេស Namibia  (ស៊ុតប៉េណាល់ទី៤៨)និងចំណាត់ថ្នាក់លេខបីបានទៅលើគូប្រកួត Old Wulfrunians ១៩-១៨ lane Head របស់អង់គ្លេស(ស៊ុតប៉េណាល់ទី ៤៤)៕

ខាងក្រោមនេះគឺជាគូប្រកួតដែលស៊ុតប៉េណាល់ទីយូរបំផុតទាំង១០តែមិនទាន់រាប់បញ្ចូលគូប្រកួត Fulham និង Prestonទេ ដែលស៊ុតប៉េណាល់ទី ៣៤គឺ Preston ១៦-១៥ Fulham

Shootout score

Year

Number of Penalties

Washington 25 - 24 Bedlington

2022

54

KK Palace 17 - 16 The Civics

2005

48

Old Wulfrunians 19 - 18 Lane Head

2021

44

Netherlands U21 13 - 12 England U21

2007

32

Scunthorpe 14 - 13 Worcester

2014

32

Liverpool 14 - 13 Middlesbrough

2014

30

Olympiacos 15 - 14 AEK Athens

2008

30

Brockenhurst 15 - 14 Andover Town

2013

30

Villarreal 11 - 10 Manchester United

2021

22

Macclesfield 11 - 10 Forest Green

2001

22

Liverpool 11 - 10 Chelsea

2022

22