តើកីឡាកររូបណាបង្ហាញវត្តមានច្រើនជាងគេនៅ UCL ?

Sep 19, 2024 - 17:00
 3
ចែករំលែកទៅកាន់

កាលពីថ្ងៃទី១៧ខែកញ្ញា ឆ្នាំ ២០២៤ ខ្សែប្រយុទ្ធ Thomas Muller បានបំបែកកំណត់ត្រាអតីតកីឡាករ Xavi របស់ក្លិបអ្នកមានបុណ្យ FC Barcelona សម្រាប់ការបង្ហាញវត្តមានច្រើនជាងគេបំផុតក្នុងក្លិបតែមួយក្នុងការចូលរួមប្រកួតនៅក្នុងក្របខ័ណ្ឌ Champions League

តាមពិតទៅនៅក្នុងការប្រកួតបើកឆាក Champions League ដែលក្លិប Bayern បានយកឈ្នះ Dinamo Zagreb ដោយលទ្ធផល៩- កីឡាករ Thomas Mullerមិនបានចូលលេងពីដំបូងនោះទេតែគាត់បានចូលលេងនៅនាទី៦៨ដើម្បីបំបែកកំណត់ត្រានេះ។ គាត់ធ្លាប់បង្ហាញវត្តមានបាន ១៥២ ប្រកួតនាំមុខកីឡាករ Xavi ដែលបង្ហាញវត្តមានបាន ១៥១ ប្រកួតសម្រាប់ក្លិប Barcelona Thomas Muller ស៊ុតបញ្ចូលទីបាន ៥៤គ្រាប់ជួយមិត្តរួមក្រុមបាន ៣៤ដងនិងឈ្នះពានបាន២ដង។ ចំណែកឯកីឡាករ Xavi វិញ បង្ហាញវត្តមានបាន ១៥១ ស៊ុតបញ្ចូលទីបាន ១១គ្រាប់ ជួយមិត្តរួមក្រុមបាន៣១ដងនិងឈ្នះពានចំនួន៤ដង។ កីឡាករចាំទី Iker Casillas ឈរចំណាត់ថ្នាក់ទី៣ បង្ហាញវត្តមានបាន ១៥០ដងឱ្យក្លិប Real Madrid