ខ្សែប្រយុទ្ធនីហ្សេរីយ៉ាបំបែកកំណត់ត្រា Mbappe
ខ្សែប្រយុទ្ធនីហ្សេរីយ៉ា Ilenikhena ដែលមានអាយុ ១៨ឆ្នាំ ៣៤ថ្ងៃ ស៊ុតបញ្ចូលទីបានមួយគ្រាប់ជួយឱ្យក្លិប Monaco យកឈ្នះលើក្លិបយក្សអេស្ប៉ាញ Barcelona ដោយលទ្ធផល ២-១ នៅក្នុងការប្រកួត EUFA Champions League កាលពីរាត្រីថ្ងៃសុក្រ ។
តាមរយៈការស៊ុតបញ្ចូលទីគ្រាប់បាល់ដ៏អស្ចារ្យនោះបានធ្វើឱ្យ Ilenikhena បំបែកកំណត់ត្រាកំណត់ខ្សែប្រយុទ្ធលំដាប់ពិភពលោក Kylian Mbappe នៅក្នុងក្លិប Monacoកាលពីឆ្នាំ២០១៧ នៅពេលដែល Kylian Mbappe បានស៊ុតបញ្ចូលទីទល់នឹង Man City ក្លាយជាអ្នកស៊ុតបញ្ចូលទីក្មេងបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្លិប។ Mbappe មានអាយុ១៨ឆ្នាំ និង ៦៣ថ្ងៃ នៅពេលដែលរូបគេបានបង្កើតកំណត់ត្រានៅ Monaco ។ ជាមួយគ្នានេះដែរ Ilenikhena ត្រូវបានគេដាក់ឈ្មោះថា Man of the Match នៅក្នុងការប្រកួតនេះ៕