Rooney នឹងរកលុយបានច្រើនជាង ៧០ ដងប្រាក់នៃឈ្នួលដឹកនាំនៅ Plymouth
Rooney ត្រូវបានគេរាយការណ៍ថារូបលោកអាចនឹងរកបានលុយច្រើនជាង ៧០ដង នៃប្រាក់ខែរបស់លោកដឹកនាំក្លិប Plymouth។ យោងតាមការសិក្សាមួយបានអះអាងថា Rooney នឹងបង្កើតទ្រព្យសម្បត្តិនៅលើវេទិការរកកម្រៃ OnlyFans ។ Footy Accumulators គិតថា Rooney អាចរកប្រាក់បានជាង៤០លានដុល្លាររៀងរាល់១២ ខែជាមួយ OnlyFans ។ Rooney មានអ្នកតាមដានប្រព័ន្ធផ្សព្វផ្សាយសង្គម Instagram របស់លោកដល់ទៅ ១៦,៣ លាននាក់ ហើយការផ្ទេរអ្នកទាំងនោះទៅកាន់គេហទំព័រ Only Fans មានន័យថាគាត់នឹងទទួលបានប្រាក់រាប់លាន ខ្ពស់ជាងអតីតក្លឹប United ដែលទទួលបានត្រឹមតែ ១៩លានដុល្លារក្នុងមួយឆ្នាំ។
Rooney មិនមែនជាកីឡាករបាល់ទាត់តែម្នាក់គត់ដែលទទួលបានអត្ថប្រយោជន៍ពីការផ្លាស់ប្តូរនេះទេ។ អ្នកតាមដានជាង ៨លាននាក់នៅលើ Instagram របស់គ្រូបង្វឹក Man City លោក Pep Guardiola នឹងឃើញរូបលោករកបានជាង ២០ លានដុល្លារនៅលើ OnlyFans។ វីរបុរសរបស់ Manchester United ត្រលប់មកគ្រប់គ្រងវិញជាមួយនឹងក្រុមនៅក្នុងក្របខណ្ឌអង់គ្លេស Championship បន្ទាប់ពីត្រូវបានបណ្តេញចេញដោយ Birmingham កាលពីរដូវកាលមុន។ មកទល់ពេលនេះលោកដឹកនាំឈ្នះមួយប្រកួតក្នុងចំណោម ៥ ប្រកួតកន្លងមក ហើយ Plymouth ក៏កំពុងតែឈរលំដាប់លេខរៀងទី ១៦ក្នុងតារាងផងដែរ៕