សិង្ហក្រហម នៅតែបន្តរក្សាកំណត់ត្រាឈ្នះ ១០០% នៅរដូវកាលនេះ បន្ទាប់ពីយកឈ្នះលើណាហ្គាវើលដ៍ កាលពីយប់មិញ
ក្រុមសិង្ហក្រហមភ្នំពេញក្រោន បានយកឈ្នះលើម្ចាស់ផ្ទះណាហ្គាវើលដ៍ ២-៦ ក្នុងកីទ្បដ្ឋានខេត្តកំពង់ស្ពឺ រក្សាការឈ្នះ ១០០ % របស់ពួកគេក្នុងការចាប់ផ្តើមរដូវកាល។
៦ គ្រាប់របស់ភ្នំពេញក្រោនរកបានដោយកីទ្បាករ លឹម ពិសុទ្ធ, Jarvey Gayoso, បាល់ Own Gaol ដោយផាត សុខា, ប្រាក់ ធីវ៉ា និង Jelle Goselink រកបាន ២ គ្រាប់ម្នាក់ឯង ខណៈដែល ២ គ្រាប់របស់ណាហ្គាវើលដ៍ រកបានដោយកីទ្បាករ Yusuke Minagawa ២ គ្រាប់ម្នាក់ឯងផងដែរ។
លទ្ធផលខាងលើនេះបានធ្វើឱ្យក្រុមស្ថិតនៅការចង្អុលបង្ហាញរបស់បុរសខ្លាំងសញ្ជាតិអ៊ុយក្រែនវ័យ ៣៨ ឆ្នាំលោក Oleg Starynskyi ជាក្រុមទី ១ ក្នុងលីគកំពូលកម្ពុជា រក្សាការឈ្នះ ១០០% របស់ពួកគេក្នុងការចាប់ផ្តើមរដូវកាលនេះ ពោលគឺ ៥ ប្រកួតមិនទាន់របួតចាញ់សូម្បីតែម្តងទ្បើយ និងបន្តឈរកំពូលតារាងមាន ១៥ ពិន្ទុ ខណៈដែលក្រុមការពារតំណែងជើងឯកលីគកំពូលកម្ពុជា គឺព្រះខ័នរាជស្វាយរៀង កំពុងតាមប្រដេញតាមពីក្រោមភ្នំពេញក្រោន ដែលជាក្រុមកំពូលតារាង Cambodia Premier League ត្រឹមតែ ៣ ពិន្ទុប៉ុណ្ណោះ សម្រាប់ការប្រកួតសប្តាហ៍ទី ៦ របស់ពួកគេ៕