ជាពីរបួស Jelle Goselink រកបាន ២ គ្រាប់ម្នាក់ឯងនៅក្នុងជំនួបទល់នឹងណាហ្គាវ់ើលដ៍ កាលពីយប់មិញ

Sep 23, 2024 - 11:01
Sep 23, 2024 - 11:05
 25
ចែករំលែកទៅកាន់

ខ្សែប្រយុទ្ធ Jelle Goselink បានជាពីរបួសមកវិញហើយ និងរកបាន ២ គ្រាប់ម្នាក់ឯង នៅក្នុងជំនួបទល់នឹងក្រុមម្ចាស់ផ្ទះណាហ្គាវ់ើលដ៍ ដោយយកឈ្នះលើពួកគេក្នុងលទ្ធផល ២-៦ នៅឯកីទ្បដ្ឋានខេត្តកំពង់ស្ពឺ សម្រាប់ការប្រកួតសប្តាហ៍ទី ៦ នៃក្របខណ្ឌលីគកំពូលកម្ពុជា Cambodia Premier League រដូវកាល ២០២៤-២៥ កាលពីយប់មិញុ។

កីទ្បាករសញ្ជាតិហុល្លង់វ័យ ២៥ ឆ្នាំរូបនេះបានត្រលប់មកទីលានសារថ្មីវិញ អំទ្បុងពេលប្រកួតសប្តាហ៍ទី ៤ ទល់នឹងក្រុមគិរីវង្សសុខសែនជ័យមកម្ល៉េះ ក្រោយពីសម្រាកព្យាបាលរយៈពេល ១ ខែលើបញ្ហារបួសត្រង់កន្លែងចាស់ (សាច់ដុំ) នៅពេលប្រកួតទល់នឹងវិសាខា នៅឯកីទ្បដ្ឋាន Smart RSN ក្នុងសប្តាហ៍ទី ១ ហើយគ្រានោះរូបគេត្រូវបានបង្ខំចិត្តផ្លាស់ប្តូរចេញនៅនាទី ១៩ តែម្តង។

Jelle Goselink ក៏ទើបតែព្យាបាល់របួសខាងលើនេះនៅប្រទេសហូឡង់ផងដែរ កាលពីឧសភា ឆ្នាំ២០២៤ កន្លងទៅ បន្ទាប់ពីរូបគេមិនអាចចូលលេងបាន ចាប់តាំងពីផ្លាស់មកកាន់ក្រុមភ្នំពេញក្រោន អំទ្បុងពេលទីផ្សារដោះដូរលើកទី ២ កាលពីរដូវកាលមុន ដោយសារញ្ហាញុំាញីនឹងរបួសសាច់ដុំ។

Jelle Goselink បានចូលរួមជាមួយក្រុមភ្នំពេញក្រោន នៅអំទ្បុងពេលទីផ្សារដោះដូរលើកទី២ នៅក្របខណ្ឌលីគកំពូលកម្ពុជា CPL ដែលស្ថិតក្នុងលក្ខខណ្ឌខ្ចីជើងពីក្លិប Borneo Samarinda នៃក្របខណ្ឌលីគទី១របស់ប្រទេសឥណ្ឌូណេស៊ី រហូតដល់បញ្ចប់រដូវកាល ២០២៣-២៤ តែបច្ចុប្បន្នរូបគេត្រូវបានក្លិបទិញផ្តាច់កុងត្រាតែម្តង។ 

គួរជម្រាប់ថា នៅក្នុងជំនួបទល់នឹងណាហ្គាវើលដ៍ ខ្សែប្រយុទ្ធ Jelle Goselink រកបាន ២ គ្រាប់ម្នាក់​ឯងជាក្នុងនាមជាកីទ្បាករបម្រុង និង ៤ គ្រាប់ទៀតរកបានដោយមិត្តរួមក្រុមរបស់រូបគេទៀត គឺកីទ្បាករ លឹម ពិសុទ្ធ, Jarvey Gayoso,  ប្រាក់ ធីវ៉ា និងបាល់ Own Gaol ដោយផាត សុខា។ ជ័យជម្នៈរបស់ពួកគេលើម្ចាស់ផ្ទះណាហ្គាវើលដ៍ ២-៦ ក៏ធ្វើឱ្យពួកគេបានក្លាយជាក្រុមទី ១ ក្នុងលីគកំពូលកម្ពុជា រក្សាការឈ្នះ ១០០% របស់ពួកគេក្នុងការចាប់ផ្តើមរដូវកាល​នេះ ពោលគឺ ៥ ប្រកួតមិនទាន់របួតចាញ់សូម្បីតែម្តងទ្បើយ និងបន្តឈរកំពូល​តារាង​​មាន ១៥ ពិន្ទុ ស្របពេលក្រុមការពារតំណែងជ់ើងឯក និងជាក្រុមលេខ ២ ក្នុងតារាងលីគកំពូលកម្ពុជា គឺព្រះខ័នរាជស្វាយរៀង ក៏កំពុងតែប្រដេញតាមពីក្រោយចំនួន ៣ ពិន្ទុផងដែរ៕