PSG ​ប្តឹង​ឧទ្ធរណ៍​លើ​ការ​សម្រេច​ចិត្ត​ក្នុង​ការ​ចំណាយ​លើ  Mbappe 55 លាន​អឺរ៉ូ

Sep 24, 2024 - 18:02
 17
ចែករំលែកទៅកាន់

ក្លិប Paris Saint-Germain បានប្តឹងឧទ្ធរណ៍ចំពោះការសម្រេចចិត្តរបស់លីគបាល់ទាត់អាជីពបារាំង (LFP) ដែលបានបញ្ជាឱ្យពួកគេបង់ប្រាក់ប្រាក់ឈ្នួលទៅឲ្យអតីតខ្សែប្រយុទ្ធ Kylian Mbappe ចំនួនជាង៦១លានដុល្លារដែលក្លឹបជំពាក់។ 

Mbappe បានសុំឱ្យគណៈកម្មាធិការច្បាប់របស់ LFP បើកសម័យប្រជុំកាលពីសប្តាហ៍មុនជាមួយភាគីពាក់ព័ន្ធនឹងជម្លោះ។ ដំបូងឡើយ គណៈកម្មាធិការបានស្នើឱ្យមានការសម្របសម្រួល ប៉ុន្តែភាគីរបស់ Mbappe បានបដិសេធ។ ជាលទ្ធផល LFPបានសម្រេចឲ្យ PSG ត្រូវបង់ប្រាក់ចំនួន៦១លានដុល្លារ។យោងតាមកាសែតបារាំង  ​​L'Équipe  LFP មិនមានអំណាចក្នុងការបង្ខំឱ្យ PSG បង់ប្រាក់នោះទេ។

ទោះយ៉ាងណាក៏ដោយ ពួកគេអាចដាក់ទណ្ឌកម្មលើក្លឹប។ ការដាក់ទណ្ឌកម្មដែលអាចនឹងកើតមានគឺជាបម្រាមផ្ទេរ កីឡាករ ដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់អនាគតរបស់ PSG ។ ស្ថានភាពនេះកំពុងបន្តបង្កើតភាពតានតឹងរវាង Mbappe និង PSG ។ អ្នកគាំទ្រនឹងតាមដានយ៉ាងដិតដល់ ដើម្បីមើលពីរបៀបដែលបញ្ហានេះកើតឡើងនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ៕