UEFA ដាក់កីឡដ្ឋានវគ្គផ្តាច់ព្រ័ត្រ Champions League ឆ្នាំ២០២៧ ដេញថ្លៃឡើងវិញ

Sep 26, 2024 - 13:14
 20
ចែករំលែកទៅកាន់

UEFA បានបើកការដេញថ្លៃឡើងវិញសម្រាប់ពហុកីឡដ្ឋានធ្វើម្ចាស់ផ្ទះការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League ឆ្នាំ២០២៧ បន្ទាប់ពីសម្រេចចិត្តដកសិទ្ធិពីកីឡដ្ឋាន Milan ។ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការប្រតិបត្តិ UEFA កាលពីថ្ងៃអង្គារ ។

San Siro ត្រូវបានជ្រើសរើសធ្វើជាកីឡដ្ឋាន សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ប៉ុន្តែបន្ទាប់ពីមន្ត្រី Milan បរាជ័យក្នុងការធានា Uefa ថាការងាររៀបចំឡើងវិញដែលគ្រោងទុកនឹងមិនរារាំងព្រឹត្តិការណ៍នេះ ស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុបបានសម្រេចចិត្តដកវាចេញវិញ។  Milan និង Inter Milan កំពុងពិចារណាសាងសង់កីឡដ្ឋានថ្មីនៅក្នុងតំបន់ San Siro ។កីឡដ្ឋានសម្រាប់ទទួលធ្វើម្ចាស់ផ្ទះថ្មី នៅវគ្គផ្តាច់ព្រ័ត្រឆ្នាំ ២០២៧ ត្រូវបានគេរំពឹងថានឹងប្រកាសនៅក្នុងខែឧសភា ឬខែមិថុនា ឆ្នាំ ២០២៥៕