ហេតុអ្វីបានជាក្លិបពី Champions League គ្មានកៅអីលេងនៅ Europa League?
សម្រាប់ការផ្លាស់ប្តូរទម្រង់លេងថ្មីដែលមាន ៣៦ ក្រុមលេងក្នុងតារាងតែមួយដូចលីគ ក្រុមដែលធ្លាក់ពីវគ្គ Play off UEFA Champions League គ្មានកៅអីទៅលេងនៅ Europa League ដូចឆ្នាំមុនៗទេ។ ជុំវិញនឹងបញ្ហានេះ UEFA មិនបានបង្ហាញហេតុផលណាមួយជាផ្លូវការថាហេតុអ្វីបានជាក្រុមដែលធ្លាក់ចេញពី Champions League មិនធ្លាក់ទៅ Europa League ទេ ប៉ុន្តែបើគិតតាមតថភាពជាក់ស្តែងវាពិតជាមានហេតុផលច្រើន។
១- ជាមួយនឹងការប្រកួតចំនួនប្រាំបីក្នុងដំណាក់កាលលីក ហើយបន្ទាប់មកនឹងមានការប្រកួតពីរផ្សេងទៀតនៅក្នុងជុំទីមួយ វគ្គ Play Off ពីរជើងសម្រាប់ក្លឹបពីលេខ ៩ ដល់ ២៥ មានន័យថាវាមិនមានប្រតិទិនប្រកួតទេ។ រដូវកាលបាល់ទាត់មានការកកស្ទះខ្លាំងពេក ហើយមានការខ្វះខាតការថែទាំសុខុមាលភាពរបស់កីឡាករ ដូច្នេះការធ្លាក់ចូលក្នុងទៅលេងនៅ Europa League នឹងធ្វើឱ្យបញ្ហាកាន់តែអាក្រក់ទៅៗ។
២- យុត្តិធម៌ ការធ្វើបែបនេះវានឹងជួយឲ្យមានយុត្តិធម៌និងក្រុមថ្មីៗបន្ថែមទៀតដែលអាចទទួលបានរង្វាន់ Europa League ។កន្លងមក Sevilla ដែលមានភាពល្បីល្បាញឈ្នះពានរង្វាន់នេះ បានទម្លាក់ខ្លួនទៅលេងនៅ Europa League ដោយសារតែទម្រង់លេងមិនល្អរបស់ពួកគេនៅក្នុងក្របខ័ណ្ឌ Champions League ៕