Mbappe នឹងអវត្តមាន ៣ ៤ ប្រកួតដ៏សំខាន់របស់ Real Madrid ដោយសាររបួស

Sep 26, 2024 - 14:12
Sep 26, 2024 - 14:17
 14
ចែករំលែកទៅកាន់

ខ្សែប្រយុទ្ធ Kylian Mbappe របស់ក្លិប Real Madrid ទំនងអាចនឹងអវត្តមានពីទីលាន ៣ ឬ ៤ ប្រកួត ដោយសាររងរបួសភ្លៅ។ កីទ្បាករសញ្ជាតិបារាំងវ័យ ២៥ ឆ្នាំរូបនេះ​ ដែលបានចូលរួមជាមួយនឹងក្លិបយក្សអេស្ប៉ាញក្នុងរដូវកាលនេះ បន្ទាប់ពីកិច្ចសន្យារបស់រូបគេបានអស់សុពលភាពជាមួយនឹង Paris St-Germain រកបាន ១ គ្រាប់ជួយឱ្យក្រុម Real Madrid បានយកឈ្នះលើ Deportivo Alaves ៣-២ កាលពីថ្ងៃអង្គារ៍ទី២៤ ខែកញ្ញា មុនពេលផ្លាស់ប្តូរចេញនៅនាទី ៨០។

ក្រោយពីបញ្ចប់ការប្រកួតខាងលើនេះ លោក Carlo Ancelotti បាននិយាយថា៖ រូបគេមិនអីទេ ដោយសារតែប្រឹងលេងខ្លាំងពេក។ ដូច្នេះហើយ រូបគេក៏បានសុំខ្ញុំប្តូរចេញ ដើម្បីកុំឱ្យមានបញ្ហាខ្លាំងជាងនេះ។ តែនៅថ្ងៃពុធទី២៥ ខែកញ្ញា ក្លិប Real Madrid បានបញ្ជាក់ថា៖ បន្ទាប់ពីការតេស្ត៍លើកីទ្បាករវ័យ ២៥ ឆ្នាំរូបនេះត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថារងរបួសសាច់ដុំភ្លៅ (biceps femoris) ផ្នែកខាងក្រោយ នៃជើងឆ្វេង។ ហើយរបួសខាងលើនេះក៏នៅបន្តតាមដានពិនិត្យមើលទៀតផងដែរ។ បញ្ហាខាងលើនេះនឹងធ្វើឱ្យក្រុម Real Madrid ប្រឈមមុខនឹងបាត់បង់ Mbappe ដែលជាកម្លាំងស្នូលដ៏សំខាន់ សម្រាប់ការប្រកួត La Liga ដែលត្រូវប៉ះគ្នាជាមួយនឹង Atletico Madrid នៅក្រៅដី នាថ្ងៃអាទិត្យនេះ បន្ទាប់មកប៉ះ Lille នៅ Champions League និង Villarreal ក្នុងការប្រកួតលីគកំពូល​របស់​អេស្ប៉ាញ មុនពេល FIFA Day ក្នុងខែតុលា ឆ្នាំ២០២៤។ 

គួរឱ្យដឹងដែរថា Mbappe រកបាន ៦គ្រាប់ក្នុងការបង្ហាញខ្លួនលេងឱ្យ Real Madrid ចំនួន ៧ប្រកួត មុនពេលជួបបញ្ហារបួសខាងលើនេះ៕