ចប់ហើយ! Rodri នឹងត្រូវអវត្តមានពេញមួយរដូវកាល ដោយសារ ACL
ខ្សែបម្រើ Rodri របស់ក្លិប Manchester City នឹងត្រូវអវត្តមានពេញមួយរដូវកាល បន្ទាប់ពីរងរបួសដាច់សរសៃពួរជង្គង់ ACL។ កីទ្បាករសញ្ជាតិអេស្ប៉ាញវ័យ ២៨ ឆ្នាំរូបនេះបានរងរបួសខាងលើនេះ អំទ្បុងពេលប្រកួតទល់នឹងក្រុម Arsenal កាលពីថ្ងៃអាទិត្យមុន ដោយរូបគេបានប៉ះទង្គិចគ្នាជាមួយនឹងកីទ្បាករ Thomas Partey ជាហេតុបង្កឱ្យរូបគេក្លាយទៅជាបែបនេះតែម្តង។
ជាមួយគ្នានេះតាមការអះអាងរបស់លោក Pep Guardiola បានបញ្ជាក់ថា៖ បច្ចុប្បន្ន Rodri ទទួលបានវះកាត់លើជង្គង់រួចរាល់ផងដែរ ប៉ុន្តែរូបគេនឹងត្រូវអវត្តមានពេញមួយរដូវកាលតែម្តង។ អ្វីដែលកាន់តែអាចក្រក់ជាងនេះរូបគេក៏ថែមទាំងបែកទ្រនាប់ជង្គង់ទៀត។ ដូច្នេះហើយ រដូវកាលក្រោយ រូបគេនឹងនៅទីនេះ ហើយរដូវកាលនេះ គឺបានបញ្ចប់៕
ប្រភព៖ BBC