ហេតុអ្វីបានជា Nkunku អបអរគ្រាប់បាល់បញ្ចូលទីដោយវាយបំបែកប៉េងប៉ោង ?
ការធ្វើកាយវិការអបអរគា្រប់បាល់បញ្ចូលទី របស់កីឡាករនីមូយៗមិនដូចគ្នាទេ។ កាយវិការខ្លះមើលទៅមិនសមរម្យទេក៏ប៉ុន្តែគ្រប់កាយវិការទាំងនោះសុទ្ធតែ បង្កប់នូវអត្ថន័យរបស់គេរៀងៗខ្លួន។កាយវិកាប្លែកមួយចំនួន បានធ្វើឱ្យមហាជនមានការងឿងឆ្ងល់យ៉ាងខ្លាំង។ ជាក់ស្តែងណាស់ថ្មីៗនេះអ្នកគាំទ្របានឆ្ងល់នឹងកាយវិកាវាបំបែកប៉េងប៉ោងរបស់កីឡាករសញ្ជាតិបារាំង Nkunku របស់ក្លិប Chelsea។ ជុំវិញនឹងចម្ងល់នេះកីឡាករវ័យ ២៦ ឆ្នាំរូបនេះបានពន្យល់អំពីមូលហេតុដែលគាត់ប្រើប៉េងប៉ោងនៅក្នុងការប្រារព្ធពិធីរបស់រូបគេយ៉ាងសាមញ្ញថា ប៉េងប៉ោងគឺសម្រាប់កូនប្រុសខ្ញុំ។ កូនរបស់ខ្ញុំចូលចិត្តប៉េងប៉ោងខ្លាំងណាស់។
គួររំឭកថា Nkunku បានធ្វើកាយវិការបែបនេះបន្ទាប់ពីស៊ុតបញ្ចូលទីគ្រាប់ទី៣របស់គាត់នៅក្នុងយុទ្ធនាការប្រកួតឈ្នះBrightonដោយលទ្ធផល ២-១ កាលពីខែឧសភា ២០២៤ ។ រូបគេបានទាញយកប៉េងប៉ោងចេញពីស្រោមជើង រួចផ្លុំវា បន្ទាប់មកទះបំបែក។ ខ្សែប្រយុទ្ធរូបនេះក៏បានប្រារព្ធពិធីបែបនេះក្នុងអំឡុងពេលដែលអតីតក្លិបឈ្នះ Leipzig របស់គាត់ឈ្នះលើក្រុម Shakhtar Donetsk ក្នុងក្របខ័ណ្ឌ Champions League កាលពីឆ្នាំ ២០២២ ផងដែរ៕