តើកីឡាកររូបណាលេងបានច្រើនក្លិបបំផុតនៅ EPL ?
Marcus Bent គឺជាកីឡាករតែម្នាក់គត់ដែលបានលេងឱ្យក្លិបនៅក្នុងក្របខណ្ឌកំពូលអង់គ្លេស Premier League ច្រើនជាងគេបំផុត។ រូបគេបានលេងឱ្យក្លឹបចំនួន ៨ នៅក្នុងក្របខណ្ឌកំពូលអង់គ្លេសដែលពុំទាន់មានកីឡាករណាមួយអាចបំបែកកំណត់ត្រានេះបាននៅឡើយទេ។ ការបង្ហាញខ្លួនលើកដំបូងក្នុងក្របខណ្ឌកំពូលរបស់រូបគេបានកើតឡើងក្នុងរដូវកាល ១៩៩៧-៩៨ ជាមួយក្លិប Crystal ដោយបានវត្តមានបាន ១៦ ប្រកួត និងស៊ុតបញ្ចូលទីបាន ៥ គ្រាប់ ខណៈដែលក្រុមនេះបានធ្លាក់ទៅលីគក្រោម ហើយរូបគេមិនត្រលប់មក Premier League វិញរហូតដល់ឆ្នាំ ២០០១។
នៅឆ្នាំ ២០០១ កីឡាកររូបនេះបានត្រឡប់មកវិញ ជាមួយ Blackburn ហើយមិនយូរប៉ុន្មានត្រូវបានលក់ទៅឱ្យក្រុម Ipswich ។ នៅជាមួយIpswich បានមួយរដូវកាលលេងបាន ២៤ ប្រកួតនិងស៊ុតបញ្ចូលទីបាន ៩ គ្រាប់។ ជាបន្តបន្ទាប់រូបគេបានបន្តលេងឱ្យក្លិប Leicester (២០០៣-០៤), Everton (២០០៤-០៦), Charlton (២០០៦-០៧), Wigan (២០០៧-០៨)និងចុងក្រោយ Wolves (២០១១) ។ សរុប ៨ ក្លិបនេះរូបគេលេងបាន ២១៤ ប្រកួត និងស៊ុតបញ្ចូលទីបាន ៤០ គ្រាប់។ បច្ចុប្បន្នរូបគេមានវ័យ ៤៧ ឆ្នាំ និងកំពុងលេងឱ្យក្លិបបាល់ទាត់អង់គ្លេស Cornard United ។
ចំណែកកីឡាករ៥នាក់ផ្សេងទៀតឈរចំណាត់ថ្នាក់លេខ ២ លេងបាន ៧ ក្លិបដូចគ្នារួមមាន៖ កីឡាករPeter Crouch, Andy Cole, Wayne Routlege, Tal Ben Haim និង Craig Bellamy។ ចំណាត់ថ្នាក់លេខ ៣ មាន ៦ រូបលេងបាន ៦ ក្លិបរួមមាន Nicolas Anelka, James Miler, Robbie Keane, Scott Parker, Les Ferdinand និង Nick Barmby ៕