Supercompute៖ Man City នឹងបន្តឈ្នះពាន EPL លើកទី៥
Opta supercomputer បានទស្សន៍ទាយចុងក្រោយថាក្លិបមេឃខៀវ Manchester City នឹងបន្តឈ្នះពាន English Premier League លើកទី៥ជាប់ៗគ្នា។ Opa បានបង្ហាញថា City នឹងបញ្ចប់រដូវកាលមាន ៩១ពិន្ទុដូចគ្នាកាលពីរដូវកាលមុនតែនាំមុខក្រុម Arsenal ១០ពិន្ទុខណៈក្រុមនេះនឹងបញ្ចប់រដូវកាលមាន ៨១ពិន្ទុ។
ក្រុមជើងឯកឆ្នាំ ២០២០ ហង្សក្រហម Liverpool ត្រូវបានគេរំពឹងថានឹងបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៣ដោយមាន ៧៧ ពិន្ទុ ហើយ Chelsea ឡើងទៅកាន់កំពូលតារាងទាំងបួនដោយមាន ៦៦ពិន្ទុ។ Aston Villa, Newcastle United និង Tottenham Hotspur ត្រូវបានគេរំពឹងថានឹងបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៥ ទី៦ និងលេខ៧។ Opta ក៏បានទស្សន៍ទាយថា Leicester City, Ipswich Town និង Southampton នឹងធ្លាក់ទៅឆេមពានស៊ីបវិញ៕