Michael Ballack ជួបស្នេហ៍ថ្មី មិត្តភ័ក្តិរបស់កូន
បន្ទាប់ពីចូលនិវត្តន៍ពីបាល់ទាត់ និងជួបវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរនៅពេលដែលកូនប្រុសរបស់លោកឈ្មោះ Emilio អាយុ ១៨ ឆ្នាំត្រូវបានបាត់បង់ជីវិតក្នុងគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសព័រទុយហ្គាល់ អតីតតារាបាល់ទាត់ក្លឹប Chelsea លោក Michael Ballack បានរកឃើញស្នេហាថ្មីជាមួយតារាម៉ូដែលវ័យ ២៣ ឆ្នាំដែលត្រូវជាមិត្តភ័ក្តិកូនប្រុសរបស់លោក។
ជាការពិតលោកធ្លាប់រៀបការមានកូន ៣ នាក់តែជីវិតអាពាហ៍ពិពាហ៍របស់លោកបានបែកបាក់ទៅវិញនៅឆ្នាំ ២០១២។ អីលូវនេះ គូស្នេហ៍មួយគូនេះកំពុងតែសាងសុភមង្គល ហើយថ្មីៗនេះ Sophia បានចែករំលែករូបថតមួយសន្លឹកដ៏ផ្អែមល្ហែមជាមួយ Michael Ballack នៅឆ្នេរសមុទ្រប្រទេសអាល្លឺម៉ង់។ Sophia បានបង្ហាញរូបរាងដ៏ស្រស់ស្អាតរបស់នាងជាមួយនឹងមនោសញ្ចេតនាស្នេហា។ មិត្តម្នាក់របស់ Sophia ម្នាក់បានចូលបញ្ចេញមតិថា អ្នកទាំងពីរកំពុងតែលួចយកសម្រស់ពីថ្ងៃរៀបលិច។ ខណៈអ្នកទីពីរនិយាយថា៖ «គូស្នេហ៍ល្អនិងចុះសម្រុងគ្នា អ្នកមើលទៅស្អាតហើយសប្បាយចិត្តណាស់!។
យោងតាមសារព័ត៌មាន Daily Mail បានឱ្យដឹងថា Sophia មានដើមកំណើតនៅទីក្រុង Munich ប៉ុន្តែបានចំណាយពេលដំបូងរបស់នាងនៅប្រទេសបារាំង ហើយជាអ្នកនិយាយភាសាបារាំងយ៉ាងស្ទាត់ជំនាញ។ ទោះយ៉ាងណាក៏ដោយ ពេលផ្លាស់ទៅប្រទេសអាឡឺម៉ង់ នាងនឹងចូលរៀននៅសាលាឯកជនមួយ មុននឹងបន្តអាជីពជាតារាបង្ហាញម៉ូត៕