លោក Conor Nestor ត្រូវបានក្លិបនាគខៀវតែងតាំងជាគ្រូបង្វឹកផ្លូវការ
ក្លិបនាគខៀវ Boeung Ket FC បានសម្រេចចិត្តតែងតាំងអតីតគ្រូបង្វឹកព្រះខ័នរាជស្វាយរៀង គឺលោក Conor Laurence Nestor ជាគ្រូបង្វឹកថ្មីរបស់ពួកគេ ដើម្បីដឹកនាំក្រុមដែលកំពុងជួបការលំបាកប៉ុន្មានរដូវកាលចុងក្រោយនេះ។
យ៉ាងណា មុនពេលមកដឹកនាំក្រុមខាងលើនេះ បុរសសញ្ជាតិអៀរឡង់វ័យ ៤០ ឆ្នាំរូបនេះធ្លាប់ដឹកនាំក្រុមព្រះខ័នរាជស្វាយរៀង ក៏ដូចជាជំនួយការគ្រូបង្វឹកក្នុងក្រុម Hyderabad នៅលីគកំពូលឥណ្ឌា និងក្រុម Selangor នៅលីគកំពូលម៉ាឡេស៊ីផងដែរ។
អ្វីដែលពិសេសនោះ អំទ្បុងពេលលោកដឹកនាំក្រុមព្រះខ័នរាជស្វាយរៀង ចន្លោះពីឆ្នាំ ២០១៨ ដល់ ២០២៣ បានជួយឱ្យក្រុមឈ្នះជើងឯគលីគកំពូលកម្ពុជា Metfone Cambodian League ចំនួន ១ លើកនៅឆ្នាំ ២០១៩ និងបានចំណាត់ថ្នាក់ ២ នៅឆ្នាំ ២០២០ និង ២០២១។
គួរជម្រាប់ថា ក្រុម Boeung Ket FC ដែលស្ថិតនៅក្រោមការដឹកនាំរបស់គ្រូបង្វឹកស្តីទី លោក ហុង ផេង បណ្នោះអាសន្នកំពុងតែស្ថិតនៅចំណាត់ថ្នាក់លេខរៀងទី ៦ ដោយលេង ៥ ប្រកួតមានតែ ៩ ពិន្ទុប៉ុណ្ណោះ៕