សោកស្តាយ! វីរៈបុរសបាល់ទាត់ហូឡង់ Neeskens បានទទួលមរណភាពក្នុងអាយុ ៧៣ ឆ្នាំហើយ

Oct 8, 2024 - 11:09
Oct 8, 2024 - 11:10
 3
ចែករំលែកទៅកាន់

យោងតាមការបញ្ជាក់ពីសហព័ន្ធបាល់ទាត់ហូឡង់ KNVB បានឱ្យដឹងថាវីរៈបុរសបាល់ទាត់របស់ពួកគេ គឺលោក Johan Neeskens បានទទួលមរណភាពក្នុងអាយុ ៧៣ ឆ្នាំហើយ។ អតីតជម្រើសជាតិហូឡង់ និង Ajax ដែលមានភាពល្បីល្បាញខ្លាំងបំផុតនៅក្នុងទសវត្សរ៍ឆ្នាំ ១៩៧០។ 

Johan Neeskens លេងឱ្យក្រុមជម្រើសជាតិ ៤៩ ដង និងរួមចំណែកជួយឱ្យក្រុមបានចំណាត់ថ្នាក់លេខ ២ ចំនួន ២ លើកនៅ World Cups ឆ្នាំ ១៩៧៤ និង ៧៨ ។ ដោយទ្បែកនៅ Ajax លោកបានជួយឱ្យក្រុមឈ្នះពានរង្វាន់ European Cup ចំនួន ៣ សម័យកាល និងពានរង្វាន់ក្នុងស្រុកចំនួន ២ ផងដែរ។ Johan Neeskens បានចូលនិវត្តន៍ពីអាជីពបាល់ទាត់នៅឆ្នាំ ១៩៩១ និងបានដឹកនាំក្រុមជាច្រើន និងជាជំនួយការក្នុងក្រុមជម្រើសជាតិហូឡង់ចន្លោះពីឆ្នាំ ១៩៩៥ ដល់ឆ្នាំ ២០០០។ គួរបញ្ជាក់ថា លោក Johan Neeskens បានចំណាយពេល ៥ រដូវកាលនៅអេស្ប៉ាញ ដោយដឹកនាំក្រុម FC Barcelona ឈ្នះពានរង្វាន់ Copa del Rey និង European Cup ជាដើម៕

ប្រភព៖ BBC