ហេតុអ្វីបានជាបម្រាមរបស់ Pogba ត្រូវបានកាត់បន្ថយ?

Oct 8, 2024 - 11:40
 9
ចែករំលែកទៅកាន់

ខ្សែបម្រើ Paul Pogba បានសម្តែងក្តីរីករាយបន្ទាប់ពីទទួលបានការបន្ធូរបន្ថយទោសពីការព្យួររយៈពេល ៤ ឆ្នាំមកនូវត្រឹម ១៨ ខែបន្ទាប់ពីការប្តឹងឧទ្ធរណ៍ដោយជោគជ័យទៅកាន់តុលាការអាជ្ញាកណ្តាលសម្រាប់កីឡា (CAS)

ហេតុអីបានជាគាត់ទទួលបានការបន្ធូបន្ថយទោស? នៅក្នុងការវិនិច្ឆ័យរបស់តុលាការអាជ្ញាកណ្តាលកីឡា CAS បានទទួលស្គាល់ថាផលប៉ះពាល់សារធាតុហាមឃាត់ dehydroepiandrosterone (DHEA) បន្ទាប់ពី Juventusបានយកឈ្នះ៣-០លើ Udinese របស់ Pogba មិនមានលក្ខណះធ្ងន់ធ្ងរទេ។ សារធាតុហាមឃាត់ DHEA គឺហាមឃាត់ជាចម្បងទៅលើកីឡាការិនី មិនមែនកីឡាករទេ ហើយថាការប្រើប្រាស់សារធាតុហាមឃាត់របស់ Pogba គឺអចេតនា។

នៅក្រោមច្បាប់ប្រឆាំងសារធាតុញៀនពិភពលោក ការហាមឃាត់រយៈពេល៤ ឆ្នាំគឺជាលក្ខណៈធម្មតាសម្រាប់ការរំលោភបំពានសារធាតុញៀន ដូចដែលបានកត់សម្គាល់ដោយ ESPN ។ ទោះជាយ៉ាងណាក៏ដោយ រយៈពេលនៃការព្យួរអាចត្រូវបានកាត់បន្ថយ ប្រសិនបើអត្តពលិកអាចបង្ហាញថាសកម្មភាពរបស់ពួកគេគឺអចេតនា ឬប្រសិនបើពួកគេផ្តល់ជំនួយយ៉ាងសំខាន់ក្នុងការស៊ើបអង្កេត។ នៅក្នុងករណីរបស់ Pogba សេចក្តីសម្រេចរបស់ CAS បានសង្កត់ធ្ងន់ថា ការប្រើប្រាស់ DHEA របស់ខ្សែបម្រើគឺចៃដន្យ ហើយមិនបានផ្តល់នូវអត្ថប្រយោជន៍ប្រកួតប្រជែងណាមួយឡើយ នេះបើយោងតាមកាសែត Daily Mail

បន្ទាប់ពីការកាត់បន្ថយការហាមប្រាមរបស់គាត់ Pogba បានបញ្ជាក់សារជាថ្មីអំពីភាពគ្មានកំហុសរបស់គាត់នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយរក្សាថាគាត់មិនបានបំពានច្បាប់របស់ទីភ្នាក់ងារប្រឆាំងសារធាតុញៀនពិភពលោក (WADA) ដោយចេតនានោះទេ៕