Thomas Tuchel ស័ក្តិសមបំផុតសម្រាប់ស្នងតំណែងលោក Erik ten Hag
អនាគតរបស់លោក Ten Hag នៅ Man Utd ស្ថិតក្នុងភាពស្រពិចស្រពិល បន្ទាប់ពីការចាប់ផ្តើមរដូវកាលដ៏អាក្រក់បំផុតរបស់ពួកគេក្នុងក្របខណ្ឌ Premier League ជាពិសេសបន្ទាប់ពីការប្រកួតបានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០នៅលើទឹកដីក្រុម Aston Villa កាលពីថ្ងៃអាទិត្យ។
អតីតគ្រូបង្វឹក Chelsea ធ្លាប់បានពិភាក្សាជាមួយ Man United កាលពីរដូវក្តៅ ប៉ុន្តែមិនបានឈានទៅដល់កិច្ចព្រមព្រៀងនោះទេ។ ទោះជាបែបនេះក្ដី គាត់នៅបើកចំហបេះដូងក្នុងការវិលមកគ្រប់គ្រងនៅ Old Trafford វិញ។ Man United មិនទាន់សម្រេចចិត្តថាតើ Ten Hag នឹងត្រូវឲ្យសម្រាកពីភារកិច្ចរបស់គាត់ឬយ៉ាងណាខណកិច្ចប្រជុំនាយកប្រតិបត្តិដ៏សំខាន់កំពុងប្រព្រឹត្តទៅនៅថ្ងៃអង្គារ(ម៉ោងនៅអាមេរិក)។ ការងាររបស់ Ten Hag បានធ្វើឲ្យបាត់បង់តុល្យភាព។ Man United ឈរនៅលេខរៀងទី១៤ក្នុងតារាង Premier League ហើយកំពុងស្ថិតក្នុងការមិនឈ្នះទាល់តែសោះក្នុង៥ប្រកួតចុងក្រោយនេះ៕
ប្រភព៖ The Mirror