រន្ធត់ណាស់! អតីតខ្សែកាពាររបស់ Sheff Utd ម្នាក់ត្រូវបានប្រទះឃើញស្លា.ប់ក្នុងអាងហែលទឹកក្នុងផ្ទះរបស់ខ្លួន

អតីតខ្សែកាពាររបស់ Sheff Utd ម្នាក់បានទទួលមរណភាពនៅក្នុងអាងហែលទឹក

Oct 10, 2024 - 09:40
Oct 10, 2024 - 10:42
 11
ចែករំលែកទៅកាន់

អតីតខ្សែការពារ Sheffield United កីទ្បាករ George Baldock បានទទួលមរណភាពក្នុងវ័យ ៣១ ឆ្នាំហើយ។ កីទ្បាករសញ្ជាតិអង់គ្លេស-ក្រិក ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងអាងហែលទឹកក្នុងផ្ទះរបស់រូបគេនៅ Glyfada ភាគខាងត្បូងទីក្រុង Athens។

ប៉ូលីសបានព្យាយាមជួយសង្គ្រោះ Baldock នៅកន្លែងកើតហេតុ ប៉ុន្តែរូបគេមិនអាចរស់ឡើងវិញបានទេ ហើយអង្គភាពសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្រ្តបានបញ្ជាក់ពីការស្លាប់របស់រូបគេ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយដកស្រង់សម្តីមន្ត្រីប៉ូលីស។ George Baldock ទើបតែចូលរួមជាមួយនឹងក្លិប Panathinaikos នារដូវកាលក្តៅនេះ បន្ទាប់ពីលេងឱ្យ Sheffield United រយៈពេល ៧ ឆ្នាំ៕

ប្រភព៖ BBC