តើខ្សែការពាររូបណាដែល Ronaldo ចាត់ទុកជាឧបសគ្គបំផុត?

Oct 11, 2024 - 14:21
 21
ចែករំលែកទៅកាន់

រយៈពេលពីរទសវត្សរ៍កន្លងមកនៅលើសមរភូមិវាលស្មៅ Cristiano Ronaldo បានលេងក្នុងក្លិបកម្រិតខ្ពស់បំផុតជាច្រើននិងបានប៉ះជាមួយខ្សែការពារដ៏ខ្លាំងៗបំផុតមួយចំនួន។ ខ្សែការពារដែលរូបគេគិតថាពិបាកប្រឈមមុខខ្លាំងបំផុតរួមមាន Carles Puyol, Ashley Cole, Giorgio Chiellini, Diego Godin និង John Terry

Ronaldo បានបន្តថាក្នុងចំណោមខ្សែការពារដែកថែបទាំងនោះមានខ្សែការពារម្នាក់ដែលជាគូប្រជែងដ៏ស្វិតស្វាញខ្លាំងបំផុត គឺអតីតខ្សែការពារឆ្វេង Ashley Cole របស់ Chelsea។ នៅក្នុងកិច្ចសម្ភាសន៍តាមរយៈ Sportbible Ronaldo បាននិយាយថា ប៉ុន្មានឆ្នាំមកនេះ ខ្ញុំមានការប្រយុទ្ធដ៏អស្ចារ្យមួយចំនួនជាមួយ Ashley Cole

រូបគេមិនផ្តល់ឱកាសឱ្យអ្នកមួយវិនាទីណាសម្រាប់ដកដង្ហើម ។ គាត់​ជា​កីឡាករ​ដែល​មាន​ចិត្តក្លាហាន រហ័ស និង​ស្វិត​ស្វាញ​និងមានល្បិចច្រើន។ អ្នកដឹងថាវាមិនជាការប្រកួតដ៏ងាយស្រួលនោះទេ។ Ronaldo រំឭកដល់ពេលប៉ះជាមួយ Cole អំឡុងពេលការប្រកួតរវាង Man United និង Arsenal វានៅតែជាពេលវេលាដែលមិនអាចបំភ្លេចបានរបស់ Ronaldo នៅក្នុង Premier League Ronaldo បានបន្តថា រូបគេមានអ្វីគ្រប់យ៉ាង។ គាត់អាចអូសបាល់ គាត់អាចរត់ពីក្រោយ, រូបគេអាចលោតនិងតែតបាល់, រូបគេអាចចូលទៅក្នុង, រូបគេអាចចេញទៅក្រៅ ដែលខ្ញុំតែងតែជួបសុបិន្តអាក្រក់ពេលប៉ះជាមួយគេ ៕