អតីតគ្រូបង្វឹក Liverpool ទទួលបានតួនាទីធំនៅក្រុមហ៊ុន Red Bull

Oct 11, 2024 - 14:33
 20
ចែករំលែកទៅកាន់

ក្រុមហ៊ុន Red Bull បាននិយាយកាលពីថ្ងៃពុធថា អតីតអ្នកចាត់ការ Liverpool លោក Jurgen Klopp ទទួលបានតួនាទីថ្មីជាប្រធានប្រតិបត្តិការបាល់ទាត់នៅក្រុមហ៊ុន Red Bull ដែលមានក្លឹបដូចជា Leipzig, Salzburg និង New Yorkជាដើម Klopp ដែល​បាន​បញ្ចប់​ភាព​ជោគជ័យ​រយៈពេល​ប្រាំបួន​ឆ្នាំ​ជាមួយ Liverpool កាលពីចុង​រដូវកាល​មុន​នឹង​ចាប់ផ្តើមការងារថ្មីនេះ​នៅ​ថ្ងៃទី១ខែមករា ឆ្នាំ ២០២៥។

ជុំវិញនឹងការងារថ្មីនេះ Klopp បាននិយាយថា បន្ទាប់ពីជិត២៥ ឆ្នាំនៅក្រៅផ្ទះ ខ្ញុំមិនអាចរំភើបជាងនេះក្នុងការចូលរួមក្នុងគម្រោងបែបនេះទេ។ យោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងRed Bull របស់អូទ្រីសកាលពីថ្ងៃពុធ បានបញ្ជាក់ថា លោកKlopp នឹងមិនជ្រៀតជ្រែកក្នុងដឹកនាំក្លឹបប្រចាំថ្ងៃនោះទេ ប៉ុន្តែនឹងផ្តល់ដំបូន្មានដល់ក្រុមលើការលេង ការផ្តល់ទស្សនវិជ្ជា យុទ្ធសាស្រ្តផ្ទេរ និងការអភិវឌ្ឍន៍ការបង្វឹក។

គ្រូបង្វឹកវ័យ៥៧ឆ្នាំរូបនេះបានចូលរួមជាមួយ Liverpool ក្នុងខែតុលា ឆ្នាំ២០១៥ហើយបានឈ្នះពានរង្វាន់ Champions League ឈ្នះពានរង្វាន់ English League ជាពានលើកដំបូងរបស់ពួកគេចាប់តាំងពីឆ្នាំ ១៩៩០,ពាន Club World Cup, FA Cup, League Cup និង Super Cup ក៏ដូចជាពាន Community Shield ក្នុងអំឡុងពេលដែលគាត់ដឹកនាំ។ Klopp ក៏ធ្លាប់ដឹកនាំ Dortmund ឈ្នះពាន Bundesliga ពីរលើក ពាន German Cup និង Champions League វគ្គផ្តាច់ព្រ័ត្រក្នុងឆ្នាំ ២០១៣៕