Real Madrid គឺជាក្លិបមានតម្លៃជាងគេបំផុតនៅក្នុងពិភពលោក

Oct 14, 2024 - 10:28
 21
ចែករំលែកទៅកាន់

យោងតាមការសិក្សារបស់ CIES Football Observatory ចេញផ្សាយកាលពីពេលថ្មីៗនេះបានឱ្យដឹងថា Real Madrid គឺជាក្លិបដែលមានតម្លៃច្រើនជាងគេបំផុតនៅក្នុងពិភពលោក ខណៈក្លិបចំនួន៣នៅ Premier League តាមពីក្រោយជាក្លិបដែលមានតម្លៃសរុបខ្ទង់១ពាន់លានដុល្លារ។

ក្លិបយក្សរបស់អេស្ប៉ាញដែលបានឈ្នះពានរង្វាន់ Champions League កាលពីរដូវកាលមុន មានតម្លៃកីឡាករសរុប១, ពាន់លានដុល្លារ ថ្លៃជាងគេលើលោក។ Kylian Mbappe បានផ្លាស់ទៅក្លិប Real Madrid នៅរដូវក្តៅបានពង្រឹងបន្ថែមទៀតជាមួយនឹងកីឡាករ Jude Bellingham, Vinicius Jnr និង Aurelien Tchouameni រួចហើយ។ 

Manchester City ដែលជាម្ចាស់ជើងឯកទ្វីបអឺរ៉ុបក្នុងឆ្នាំ២០២៣និងទើបតែបានឈ្នះជើងឯក Premier League ចំនួន៤ដងជាប់ៗគ្នា ក្លាយជាក្រុមដែលមានតម្លៃថ្លៃបំផុតទីពីរនៅលើពិភពលោកគឺ១,៥ពាន់លានដុល្លារ។

ចំណែកឯក្លិបដែលមានតម្លៃថ្លៃជាបន្តបន្ទាប់រួមមាន៖

-ក្លិប Chelsea មានតម្លៃជាង ១,៤ពានលានដុល្លារ។

-ក្លិប Arsenal មានតម្លៃជាង ១,៣ពានលានដុល្លារ។

-ក្លិប Barcelonaមានតម្លៃជាង ១,២ពានលានដុល្លារ។

-ក្លិប Liverpool មានតម្លៃជាង ១,២ពានលានដុល្លារ។

-ក្លិប Paris SG មានតម្លៃជាង ១,១ពានលានដុល្លារ។

-ក្លិប Manchester United មានតម្លៃ ១ពានលានដុល្លារ។

-ក្លិប Tottenham មានតម្លៃ ៩៦៩លានដុល្លារ។

១០-ក្លិប Leverkusen មានតម្លៃ ៩៤២លានដុល្លារ៕