Barca នឹងទទួលបានសំណងជាង ៦លានដុល្លារពី FIFA

Oct 14, 2024 - 10:37
 30
ចែករំលែកទៅកាន់

យោងតាមរបាយការណ៍ពី Mundo Deportivo និង Sergi Sole ដែលត្រូវបានគេហទំព័រ Tribuna ដកស្រង់យកមកចុះផ្សាយកាលពីថ្ងៃសៅរ៍ទី ១២តុលា ២០២៤ បានឱ្យដឹងថាក្លិប FC Barcelona ត្រៀម​ទទួល​បាន​ប្រាក់​សំណងជាង៦លានដុល្លារពី FIFAប្រភពខាងលើដដែលបានឱ្យដឹងថា ស្ថាប័នបាល់ទាត់កំពូលនេះនឹងមានកាតព្វកិច្ចបង់ប្រាក់ឱ្យ FC Barcelona ជាង៦លានដុល្លារសម្រាប់របួសរបស់កីឡាករ Gavi ។ ក្លiបបានចាប់ផ្តើមបង់ប្រាក់កាលពីទី១៦ ខែធ្នូ ឆ្នាំ២០២៣ (រយៈពេល ២៨ ថ្ងៃដំបូងបន្ទាប់ពីការរងរបួសមិនត្រូវបានរាប់បញ្ចូលក្នុងកម្មវិធីសំណងទេ) ប៉ុន្តែក្រុម Catalans នឹងមានសិទ្ធិទទួលបានសំណងប្រចាំថ្ងៃជាង២ម៉ឺនដុល្លារដោយរាប់ចាប់ផ្តើមពីថ្ងៃនោះមក។

Barcelonaទទួលបានសំណងជាង៤លានដុល្លារសម្រាប់របួសរបស់ Gavi កាលពីរដូវកាលមុន។ យុទ្ធនាការនេះ ពួកគេនឹងទទួលបាន ជាង១លានដុល្លារផ្សេងទៀត ប្រសិនបើកីឡាករនេះត្រូវបានដាក់អោយចូលទីលានប្រកួតទល់នឹង Sevilla ក្នុង La Liga ។ តម្លៃនឹងកើនឡើងបន្ថែមទៀត ប្រសិនបើការត្រលប់មកវិញរបស់ខ្សែបម្រើត្រូវបានពន្យារពេល ប៉ុន្តែ FIFA អាចផ្តល់សំណងអតិបរមាចំនួនជាង៧,៥លានដុល្លារ។ ប្រសិនបើ Gavi ប្រកួតជាមួយ Sevilla នៅថ្ងៃទី២០ ខែតុលា នោះ៣៣៥ថ្ងៃនឹងកន្លងផុតទៅចាប់តាំងពីរូបគេបានរងរបួសនៅក្នុងក្រុមជម្រើសជាតិអេស្ប៉ាញ៕