Thomas Tuchel ជាគ្រូតោកំណោចអង់គ្លេសទី ៣ ដែលមិនមែនជាជនជាតិអង់គ្លេស
លោក Thomas Tuchel បានយល់ព្រមធ្វើជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិអង់គ្លេសហើយ ជាមួយនឹងកិច្ចសន្យារយៈពេល ២ ឆ្នាំពោលគឺលោកទទួលរ៉ាប់រងក្នុងក្រុម សម្រាប់ការប្រកួត World Cup ឆ្នាំ២០២៦ ដែលសហរដ្ឋអាម៉េរិក កាណាដា និងម៉ិកស៊ិកកូ ទទួលសុទ្ធធ្វើជាម្ចាស់ផ្ទះ។
លោក Thomas Tuchel ដែលជនជាតិអាល្លឺម៉ង់វ័យ ៥១ ឆ្នាំរូបនេះក៏នឹងក្លាយជាគ្រូបង្វឹរបស់ក្រុមតោកំណាចអង់គ្លេសទី ៣ ដែលមិនមែនជាជនជាតិអង់គ្លេស បន្ទាប់ពីលោក Sven-Goran Eriksson និង Fabio Capello។ លោក Thomas Tuchel នឹងទទួលរ៉ាប់រងតួនាទីជាគ្រូបង្វឹករបស់ក្រុមតោកំណាចអង់គ្លេសជាផ្លូវការនៅខែមករា ឆ្នាំ២០២៥ ខាងមុខនេះ។ ដូច្នេះហើយ លោក Lee Carsley ដែលជាគ្រូបង្វឹកបណ្នោះអាសន្ន នឹងដឹកនាំក្រុមរហូតដល់បញ្ចប់វគ្គជម្រុះក្នុងពូល នៃពានរង្វាន់ UEFA Nations League មុនពេលត្រលប់ទៅដឹកនាំក្រុម U21 វិញ។ គួរបញ្ជាក់ថា មុនពេលលោក Thomas Tuchel យល់ព្រមដឹកនាំក្រុមជម្រើសជាតិខាងលើនេះ លោកក៏ធ្លាប់ដឹកនាំក្រុមធំៗជាច្រើននៅអឺរ៉ុបឈ្នះពានរង្វាន់ UCL ជាមួយឹនឹង Chelsea, Ligue 1 ចំនួន ២ ដងជាមួយនឹង Paris Saint Germain ក៏ដូចជា Dortmund និង Bayen Munch ឈ្នះ Bundesliga ចំនួន ១ ដងផងដែរ៕