តើគ្រូបង្វឹកក្រុមជម្រើសជាតិរូបណាទទួលបានប្រាក់ខែខ្ពស់បំផុតប្រចាំឆ្នាំ២០២៤?

Oct 17, 2024 - 15:46
 16
ចែករំលែកទៅកាន់

ក្នុងចំណោមគ្រូបង្វឹកបាល់ទាត់ល្បីៗ លោក Roberto Mancini ទទួលបានប្រាក់ខែខ្ពស់បំផុតលើពិភពលោក។នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ Givemesport.com កាលពីថ្ងៃពុធទី​១៦ ខែតុលា ឆ្នាំ២០២៤។ ប្រភពដដែលបានអោយដឹងថាគ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះទទួលបានប្រាក់ឈ្នួលប្រចាំឆ្នាំជាង ២៤ លានដុល្លារ។ លោក Roberto Mancini  បានចូលទៅដឹកនាំក្រុមជម្រើសជាតិអារ៉ាប៊ីសាអ៊ូឌីត កាលពីឆ្នាំ ២០២៣ ។ នៅជាមួយក្រុមជម្រើសជាតិនេះលោកដឹកនាំបាន ១៨ប្រកួតឈ្នះ៧ ស្មើ៥និងចាញ់៦។

ចំណែកឯគ្រូបង្វឹកក្រុមជម្រើសជាតិ៩រូបទៀតដែលទទួលបានប្រាក់បៀរវត្តន៍ខ្ពស់គួរសមដែររួមមាន៖

-លោក Thomas Tuchel សញ្ជាតិអាល្លឺម៉ង់ដឹកនាំក្រុមជម្រើសជាតិអង់គ្លេស(មិនទាន់បានប្រកួតទេ) ទទួលបានប្រាក់ឈ្នួលជាង៧,៧លានដុល្លារក្នុងមួយឆ្នាំ។

-លោក Mauricio Pochettino សញ្ជាតិអាហ្សង់ទីន ដឹកនាំក្រុមជ្រើសជាតិអាមេរិកទើបបាន២ប្រកួតឈ្នះ១ ចាញ់១ ទទួលបានប្រាក់ឈ្នួលប្រចាំឆ្នាំជាង ,៩លានដុល្លារ។

-លោក Julian Nagelsmann សញ្ជាតិអាល្លឺម៉ង់ដឹកនាំក្រុមជម្រើសជាតិអាល្លឺម៉ង់បាន១៧ប្រកួតឈ្នះ១០ស្មើ ៤និងចាញ់៣ទទួលបានប្រាក់ឈ្នួលប្រចាំឆ្នាំជាង៥លានដុល្លារ។

-លោក Roberto Martinez សញ្ជាតិអេស្ប៉ាញ ដឹកនាំក្រុមជម្រើសជាតិព័រទុយហ្គាល់បាន២៤ប្រកួតឈ្នះ១៩ ស្មើ ១និង ចាញ់៤ ទទួលបានប្រាក់ឈ្នួលប្រចាំឆ្នាំជាង៤លានដុល្លារ។

-លោក Didier Deschamps សញ្ជាតិបារាំង ដឹកនាំក្រុមជម្រើសជាតិបារាំងបាន ១៦៣ប្រកួតឈ្នះ១០៤ ស្មើ ៣៣និង ចាញ់២៦ ទទួលបានប្រាក់ឈ្នួលប្រចាំឆ្នាំ ជាង៤លានដុល្លារ។

-លោក Marcelo Bielsa សញ្ជាតិអាហ្សង់ទីន ដឹកនាំក្រុមជម្រើសជាតិអ៊ុយរូហ្គាយ ទើបបាន២២ប្រកួតឈ្នះ១០ស្មើ ៨និងចាញ់៤ ទទួលបានប្រាក់ឈ្នួលប្រចាំឆ្នាំ៤លានដុល្លារ។

-លោក Dorival Junior សញ្ជាតិប្រេស៊ីលដឹកនាំក្រុមជម្រើសជាតិប្រេស៊ីល បាន១២ប្រកួតឈ្នះ៦ស្មើ និងចាញ់១ ទទួលបានប្រាក់ឈ្នួលប្រចាំឆ្នាំ៤លានដុល្លារ។

-លោក Ricado Gareca សញ្ជាតិអាហ្សង់ទីន ដឹកនាំក្រុមជម្រើសជាតិស៊ីលីបាន១០ប្រកួតឈ្នះ២ស្មើ ២និងចាញ់៦ទទួលបានប្រាក់ឈ្នួលប្រចាំឆ្នាំ ជាង៣លានដុល្លារ។

-លោក Lionel Scaloni សញ្ជាតិអាហ្សង់ទីន ដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីនបាន៨១ប្រកួតឈ្នះ៥៧ស្មើ ១៧និង ចាញ់ទទួលបានប្រាក់ឈ្នួលប្រចាំឆ្នាំ ជាង៣លានដុល្លារ។