Ronaldo រកបានចំណូលច្រើនជាងគេបំផុតលើពិភពលោក

Oct 22, 2024 - 15:30
 2
ចែករំលែកទៅកាន់

យោងតាមការចេញផ្សាយរបស់ទស្សនាវដ្ដី Forbes កាលពីថ្ងៃសុក្រទី១៨ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា តារាបាល់ទាត់ឆ្នើម Cristiano Ronaldo រកចំណូលបានច្រើនជាងកីឡាករបាល់ទាត់ដទៃទៀតនៅលើពិភពលោកក្នុងរយៈពេល១២ខែចុងក្រោយនេះ។

Ronaldo ឈានចូលរដូវកាលទី៣ របស់ខ្លួននៅប្រទេសអារ៉ាប៊ីសាអូឌីត បន្ទាប់ពីចូលរួមជាមួយក្លឹប Al-Nassr ក្នុងឆ្នាំ២០២២។ កីឡាករវ័យ ៣៩ ឆ្នាំរូបនេះបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល៣ឆ្នាំជាមួយក្លិបដែលដំណើរការរហូតដល់រដូវក្តៅក្រោយ។ ប្រភពខាងលើបានឱ្យដឹងថា Ronaldo បានស្ពាយលុយយកផ្ទះក្នុងតម្លៃជាង ២៨៤ លានដុល្លារកាលពីឆ្នាំមុន។ ចំនួននោះគឺច្រើនជាងកីឡាករបាល់ទាត់ដទៃទៀតក្នុងប្រវត្តិសាស្ត្រ។ Ronaldo រកបានជាង ២១៩ លានដុល្លារពីកិច្ចសន្យារបស់ខ្លួនជាមួយ Al-Nassr និង៦៥ លានដុល្លារផ្សេងទៀតបានមកពីកិច្ចព្រមព្រៀងឧបត្ថម្ភ។

 

រូបគេក៏បានផ្តួល Lionel Messi ឱ្យស្ថិតក្នុងចំណាត់ថ្នាក់ទី ២ ជាមួយនឹងគម្លាតដ៏ឆ្ងាយខណៈតារាឆ្នើមរបស់ក្លិប Inter Miami រូបនេះរកបានលុយសរុបត្រឹមតែជាង ១៣៤លាន ដុល្លារប៉ុណ្ណោះកាលពីឆ្នាំមុន។ Messi ទទួលបានប្រាក់ឈ្នួលពី Inter Miami ៦០ លានដុល្លារតែប្រាក់បានមកពីដៃគូឧបត្ថម្ភបានច្រើនជាង Ronaldo គឺមានចំនួនជាង៧៤លានដុល្លារ។ ចំណែកកីឡាករ Neymar ឈរចំណាត់លេខ ៣ ទទួលបាន១១០លានដុល្លារ៕