Thomas Tuchel នឹងទទួលបានរង្វាន់ធំ បើអង់គ្លេសឈ្នះ World Cup

Oct 22, 2024 - 15:40
 14
ចែករំលែកទៅកាន់

លោក Thomas Tuchel ត្រូវបានគេរាយការណ៍ថានឹងទទួលបានប្រាក់រង្វាន់ដ៏ច្រើន ប្រសិនបើលោកដឹកនាំអង់គ្លេសឈ្នះពានរង្វាន់ FIFA World Cup ឆ្នាំ ២០២៦ នៅទឹកដីអាមេរិកខាងជើង។ បុរសសញ្ជាតិអាល្លឺម៉ង់វ័យ ៥១ ឆ្នាំរូបនេះបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ១៨ ខែជាមួយសមាគមបាល់ទាត់អង់គ្លេស FA ជាមួយនឹងប្រាក់ឈ្នួលសរុបជាង៩លានដុល្លារក្នុងរយៈពេលដឹកនាំនេះ។

ប្រភពខាងលើដដែលបានអះអាងថាលោក Tuchel នឹងទទួលបានប្រាក់រង្វាន់បន្ថែមចំនួនជាង៤លានដុល្លារ ប្រសិនបើក្រុមជម្រើសជាតិអង់គ្លេសអាចបញ្ចប់ភាពរាំងស្ងួតពានរង្វាន់របស់ពួកគេជាមួយនឹងការឈ្នះពានរង្វាន់ World Cup ឆ្នាំ២០២៦ជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៦៦។ លោកធ្លាប់បានឈ្នះពានរង្វាន់ជាមួយក្លិប Dortmund, Paris Saint-Germain, Chelsea និង Bayern ក្នុងអំឡុងពេលអាជីពរបស់លោកក្នុងការគ្រប់គ្រងក្លិប។ ការប្រកួតដំបូងរបស់លោក Tuchel ក្នុងនាមជាអ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិអង់គ្លេស ត្រូវបានគេរំពឹងថានឹងមាននៅក្នុងខែមីនា ឆ្នាំ២០២៥៕