Man City ត្រៀមបង្កើត​កំណត់​ត្រា​មិន​ចាញ់​នៅ EPL 

Oct 22, 2024 - 15:46
 8
ចែករំលែកទៅកាន់

កាលពីប្រកួតថ្ងៃអាទិត្យទី២០ ខែតុលា ឆ្នាំ២០២៤ កន្លងទៅរវាងក្រុម Wolves និង Manchester City នៅក្នុងក្របខណ្ឌ English Premier League ឆ្នាំ ២០២៤-២៥ បានធ្វើឱ្យក្រុមរបស់លោក Pep Guardiola កំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅបង្កើតបានកំណត់ត្រាថ្មី ក្លាយជាក្រុមមិនដែលចាញ់យូរបំផុតក្នុងប្រវត្តិសាស្ត្រក្របខ័ណ្ឌកំពូលរបស់អង់គ្លេស។

បន្ទាប់ពីប្រកួតស្មើ Arsenal ២-២ និងស្មើ ១-១ ជាមួយក្រុម Newcastle ក្រុមរបស់លោក Pep Guardiola បានវិលត្រឡប់មកវិញជាមួយនឹងជ័យជម្នះគឺបានយកឈ្នះ Fulham ៣-២ និង Wolves ២-១ ដែលធ្វើឱ្យក្លិបនេះពង្រីកប្រវត្តិមិនចាញ់រហូតដល់ ៣១ ប្រកួត គឺឈ្នះ២៥ ដង និងស្មើ ៦ ឈរលំដាប់លេខ៣។ កំណត់ត្រាចាស់កំពុងកាន់កាប់ដោយក្លិបកាំភ្លើងធំ Arsenal ដែលធ្លាប់ប្រកួតមិនចាញ់ ៤៩ ដង ខណៈ Liverpool ៤៤ដង (លេខ២) និង Chelsea ៤០ដង (លេខ៣) និង Manchester City ៣១ដងកំពុងបន្ត។ លើសពីនេះទៀត Man City នៅតែជាក្រុមដែលមិនស្គាល់ចាញ់សូម្បីតែ១ប្រកួតក្នុងយុទ្ធនាការ Premier League រដូវកាលនេះ ជាមួយនឹងការឈ្នះ ៦ដង និងស្មើ២ពីការលេង៨ប្រកួត។ ផ្ទុយទៅវិញ ក្រុមដូចជា Liverpool, Arsenal, Aston Villa, Brighton, និង Nottingham សុទ្ធតែបានរងការចាញ់យ៉ាងហោចណាស់មួយ។ ការ​ប្រកួត​លីក​បន្ទាប់​របស់ City នឹង​ត្រូវ​ប៉ះ Southampton ដែល​មាន​ចំណាត់​ថ្នាក់​លេខ ១៩៕