ក្លិបបាល់ទាត់អាមេរិកច្រណែន Inter Miami
ការសម្រេចចិត្តរបស់ FIFA បន្ថែមកៅអីក្លិប Inter Miami ទៅក្នុងការប្រកួតពានរង្វាន់ Club World Cup បានធ្វើឱ្យគូប្រជែងនៅក្នុងក្របខណ្ឌបាល់ទាត់អាមេរិក Major League Soccer ផ្សេងៗទៀត ខឹងសម្បារយ៉ាងខ្លាំង។ ប្រធាន FIFA បានប្រាប់ពីមូលហេតុដែលលោកសម្រេចចិត្តផ្តល់សិទ្ធិឱ្យក្លិប Inter Miami ចូលរួមប្រកួតពានរង្វាន់ Club World Cup ដែលមាន៣២ក្រុម ថាក្លិបនេះបាន ឈ្នះពាន Supporters Shield (មានអ្នកគាំទ្រច្រើន) និងជាក្លិបដែលលេងបានល្អបំផុតក្នុងរដូវកាលកន្លងមក ខណៈម្ចាស់ជើងឯក MLS ពិតប្រាកដត្រូវបានសម្រេចតាមរយៈការប្រកួតជម្រុះ។ ការសម្រេចបែបនេះបានធ្វើឱ្យគូប្រជែងរបស់ពួកគេចោទប្រកាន់ FIFA ថាមិនមានលក្ខណៈវិនិច្ឆ័យច្បាស់លាស់។
Seattle គឺជាក្រុមផ្សេងទៀតមកពីសហរដ្ឋអាមេរិកដែលចូលរួម ហើយពួកគេបានកក់កន្លែងរបស់ពួកតាមរយៈការឈ្នះពានរង្វាន់ Concacaf Champions Cup ក្នុងឆ្នាំ២០២២។ Fifa បានពិភាក្សាជាមួយលីគបាល់ទាត់អាមេរិក MLS លើលក្ខណៈវិនិច្ឆ័យក្នុងរដូវកាលនេះ មុនពេលសម្រេចចិត្តលើអ្នកឈ្នះពានរង្វាន់ Supporters Shield នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សារបស់ពួកគេនៅថ្ងៃទី៣ ខែតុលា។
ក្លិបផ្សេងទៀតតែងតែមានអារម្មណ៍ថាក្លិប Inter Miami បានទទួលសិទ្ធិពិសេសពី FIFA ដោយសារតែមានកេរ្តិ៍ឈ្មោះតារាបាល់ទាត់ល្បីៗនៅទីនោះ ។ អតីតជើងខ្លាំងរបស់ Barcelona ចំនួនបួននាក់ស្ថិតក្នុងក្រុមគឺ Messi, Luis Suarez, Jordi Alba និង Sergio Busquets។ក្រុមកំពូលៗនៅអឺរ៉ុបដូចជា Real Madrid, Atletico Madrid, Manchester City, Chelsea, PSG, Inter Milan, Juventus, Bayern Munich និង Borussia Dortmund សុទ្ធសឹងជាក្រុមនៅក្នុង Club World Cup ៕