តើ Ronaldo យកលុយពី Al Nassr ប៉ុន្មានលានដុល្លារក្នុងមួយឆ្នាំ?

Oct 24, 2024 - 14:50
 32
ចែករំលែកទៅកាន់

យោងតាមការចុះផ្សាយរបស់សារព័ត៌មានកីឡា Sporting News កាលពីថ្ងៃទី២៣ ឆ្នាំតុលា ឆ្នាំ​២០២៤ បានឱ្យដឹងថា ខ្សែប្រយុទ្ធ Cristiano Ronaldo បានប្រមូលប្រាក់ពីក្លិបបាល់ទាត់អារ៉ាប៊ីសាអ៊ូឌីតប្រមាណជាង ៤០៣ លានដុល្លារហើយ។ គិតមកត្រឹមពេលនេះកីទ្បាករសញ្ជាតិព័រទុយហ្គាល់វ័យ ៣៩ ឆ្នាំរូបនេះបានចំណាយពេល១ឆ្នាំ ៩ខែ និង ៣ សប្តាហ៍នៅជាមួយ Al Nassr។ ប្រភពដដែលនោះបានបន្តថាក្នុងមួយឆ្នាំ  Ronaldo ទទួលបានប្រាក់ឈ្នួលជាង ២២៣ លានដុល្លារ។ ប្រាក់ចំណូលលម្អិតរប​ស់រូបគេគឺ ៦,៧៨ ដុល្លារក្នុងមួយវិនាទី ៤០៦,៨៨ដុល្លារក្នុង១វិនាទី ២៤៤១៣ដុល្លារក្នុងមួយម៉ោង ៦៣៣៩២៨ដុល្លារក្នុងមួយថ្ងៃ ៤,៤៣លានដុល្លារក្នុងមួយសប្តាហ៍និង ១៧,៧៥លានដុល្លាក្នុងមួយខែ។ 

តួលេខនេះនិយាយតែនេះគឺនិយាយតែប្រាក់ខែ គោលដែលរូបឡេទទួលបានពី Al-Nassr ប៉ុណ្ណោះ។ Ronaldo មាន​កិច្ច​ព្រម​ព្រៀងដៃគូ​ឧបត្ថម្ភ​ជា​ច្រើន​ជាមួយ​នឹង​ម៉ាក​យីហោល្បីៗ​ដូច​ជា Nike បូក​រួម​ទាំង​អាជីវកម្ម​ផ្សេង​ៗ​របស់​រូបគេ​ដែល​នាំ​មក​នូវ​ប្រាក់​ចំណូល​ច្រើន​ផង​ដែរ។ ការបណ្តាក់ទុននាពេលថ្មីៗនេះរបស់រូបគេគឺការបើកប៉ុស្តិ៍ YouTube ដែលមានអ្នកជាវជាង ៦៥លាននាក់។ ជាមួយគ្នានេះដែរ រូបគេអាចរកបានចំណូលជាង៦៥លានដុល្លារពីដៃគូពាណិជ្ជកម្ម។ ជាមួយគ្នានេះដែរ Ronaldo អាចរកបានចំណូលជាង៦៥លានដុល្លារពីដៃគូពាណិជ្ជកម្ម៕