តើប្រធានក្រុមក្លិបណាទទួលបានប្រាក់ឈ្នួលច្រើនជាងគេ?
បន្ទាប់ពីបានចុះកិច្ចសន្យាថ្មីកាលពីដើមឆ្នាំនេះ Bruno Fernandes ដែលជាខ្សែបម្រើរបស់ក្លិប Manchester United បានក្លាយជាប្រធានក្រុមដែលទទួលប្រាក់ឈ្នួលប្រចាំសប្តាហ៍ខ្ពស់បំផុតនៅក្នុង Premier League ។ នេះបើយោងតាមសារព័ត៌មាន Givemesport.com។ ប្រភពដដែលនេះបានឱ្យដឹងថាកីទ្បាករសញ្ជាតិព័រទុយហ្គាល់វ័យ ៣០ឆ្នាំរូបនេះដែលត្រូវបានប្រគល់ឋានៈប្រធានក្រុមជំនួស Harry Maguire នៅពហុកីឡដ្ឋាន Old Trafford ទទួលបានប្រាក់ឈ្នួលជាង ៣៨ ម៉ឺនដុល្លារក្នុងមួយសប្តាហ៍ខ្ពស់ជាងគេបំផុតក្នុងចំណោមប្រធានក្រុមក្លឹបទាំង២០នៅ Premier Leauge។
ប្រធានក្រុម Chelsea កីឡាករ Reece JAMES ទទួលបានប្រាក់ឈ្នួលលំដាប់ទី២គឺជាង ៣២ ម៉ឺនដុល្លារ ខណៈកីឡាករ Martin Odegaard ប្រធានក្រុម Arsenal ទទួលបានជាង ៣១ ម៉ឺនដុល្លារឈរលំដាប់លេខ៣។ ជាបន្តបន្ទាប់រួមមានៈ
៤- Virgil van Dijk ប្រធានក្រុម Liverpool ទទួលបានជាង២៨ម៉ឺនដុល្លារ។
៥- Son Heung-Min ប្រធានក្រុម Tottenham ទទួលបានជាង២៤ម៉ឺនដុល្លារ។
៦- Kyle Walker ប្រធានក្រុម Manchester City ទទួលបានជាង២២ម៉ឺនដុល្លារ។
៧- Jarrod Bowen ប្រធានក្រុម West Ham ទទួលបានជាង១៩ម៉ឺនដុល្លារ។
៨- Jamie Vardy ប្រធានក្រុម Leicester ទទួលបានជាង១៨ម៉ឺនដុល្លារ។
៩- John McGinn ប្រធានក្រុម Aston Villa ទទួលបានជាង១៥ម៉ឺនដុល្លារ។
១០- Lewis Dunk ប្រធានក្រុមBrightonទទួលបានជាង១០ម៉ឺនដុល្លារ។
១១- Seamus Coleman ប្រធានក្រុមEverton ទទួលបានជាង៧ម៉ឺនដុល្លារ។
១២- Ryan Yates ប្រធានក្រុមNottinghamទទួលបានជាង៦ម៉ឺនដុល្លារ។
១៣- Marc Guehi ប្រធានក្រុមCrystal ទទួលបានជាង៦ម៉ឺនដុល្លារ។
១៤- Mario Lemina ប្រធានក្រុមWolves ទទួលបានជាង៥ម៉ឺនដុល្លារ។
១៥- Jack Stephensប្រធានក្រុមSouthampton ទទួលបានជាង៥ម៉ឺនដុល្លារ។
១៦- Jamaal Lascelles ប្រធានក្រុមNewcastleទទួលបានជាង៥ម៉ឺនដុល្លារ។
១៧- Adam Smith ប្រធានក្រុមBournemouthទទួលបានជាង៥ម៉ឺនដុល្លារ។
១៨- Christian Norgaardប្រធានក្រុមBrentford ទទួលបានជាង៤ម៉ឺន៥ពាន់ដុល្លារ។
១៩- Tim Carneyប្រធានក្រុមFulham ទទួលបានជាង៤ម៉ឺនដុល្លារ។
២០- Sam Morsy ប្រធានក្រុមIpswich ទទួលបានជាង៤ម៉ឺនដុល្លារ៕