លោក Roberto Mancin ចាកចេញពីក្រុមជម្រើសជាតិអារ៉ាប៊ីសាអ៊ូឌីត
កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ក្រុមជម្រើសជាតិអារ៉ាប៊ីសាអ៊ូឌីតបានប្រកាសកាលថា៖ លោក Roberto Mancini បានចាកចេញពីតួនាទីជាគ្រូបង្វឹក បន្ទាប់ពីកិច្ចសន្យារបស់លោកត្រូវបានបញ្ចប់ដោយការព្រមព្រៀងគ្នាទៅវិញទៅមក។ គ្រូបង្វឹកសញ្ជាតិអ៊ីតាលីវ័យ ៥៩ ឆ្នាំរូបនេះបានចូលដឹកនាំក្រុមជម្រើសជាតិអារ៉ាប៊ីសាអូឌីតកាលពីខែសីហា ឆ្នាំ ២០២៣ ជំនួសកន្លែងលោក Herve Renard ជាមួយនឹងកុងត្រារយៈពេល ៤ ឆ្នាំ។
ក្រុមជម្រើសជាតិបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា ក្រុមប្រឹក្សាភិបាលរបស់សហព័ន្ធបាល់ទាត់អារ៉ាប៊ីសាអូឌីត និងគ្រូបង្វឹកក្រុមជម្រើសជាតិអ៊ីតាលី Roberto Mancini បានឈានដល់កិច្ចព្រមព្រៀងរួមគ្នាកាលពីថ្ងៃព្រហស្បតិ៍ដើម្បីបញ្ចប់កិច្ចសន្យា។ ក្រោមការដឹកនាំរបស់លោក Mancini ក្រុមជម្រើសជាតិអារ៉ាប៊ីសាអូឌីតបានធ្លាក់ចេញពីការប្រកួត Asian Cup ក្នុងវគ្គ១៦ក្រុមចុងក្រោយកាលពីដើមឆ្នាំនេះ បន្ទាប់ពីចាញ់ការស៊ុតបាល់ប៉េណាល់ទីលើទឹកដីកូរ៉េខាងត្បូង។ អារ៉ាប៊ីសាអូឌីត ឈរនៅលេខរៀងទី ៣ ក្នុងពូល C នៃវគ្គជម្រុះ World Cup ជុំទី ៣ របស់អាស៊ី ដោយមាន ៥ ពិន្ទុ។ ពួកគេតាមពីក្រោយក្រុមកំពូលជប៉ុន ៥ ពិន្ទុបន្ទាប់ពីប្រកួត ៤ លើក៕
ប្រភព៖ Reuter