រយៈពេល១ឆ្នាំ Man United រកជ័យជម្នះមិនបាននៅអឺរ៉ុប

Oct 25, 2024 - 13:34
 8
ចែករំលែកទៅកាន់

ការប្រកួតបានត្រឹមតែស្មើ - ជាមួយ Fenerbahce កាលពីរាត្រីថ្ងៃសុក្របានធ្វើឱ្យ Man United ក្លាយជាក្លិបមួយមិនអាចរកជ័យជម្នះបាននៅក្នុងយុទ្ធនាការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុបក្នុងរយៈពេលពេញមួយឆ្នាំ

ជ័យជម្នះនៅអឺរ៉ុបចុងក្រោយរបស់បិសាចក្រហមគឺការយកឈ្នះ ១- លើ Copenhagen ក្នុងវគ្គចែកពូល UEFA Champions League រដូវកាល២០២៣-២៤ ។ ចាប់​តាំង​ពី​ពេល​នោះ​មក ក្លិប Manchester United ​មិន​ដែលស្គាល់ពាក្យថាឈ្នះ​ចំនួន​ប្រាំមួយ​ប្រកួតនៅ​អឺរ៉ុប​គឺចាញ់​ពីរ និង​ស្មើ​មួយ​ក្នុង​ចំណោម​ ៣ ​ប្រកួត Champions League ចុង​ក្រោយ​របស់​ពួក​គេ​កាល​ពី​រដូវ​កាល​មុន។ 

ក្នុងការប្រកួត Europa League ឆ្នាំ ២០២៤-២៥ ក្រុម Man United ស្មើទាំង៣ប្រកួតបើកឆាកដំបូង។ ពួកឈរនៅលេខរៀងទី ២១ ក្នុងតារាង Europa League ផងដែរ។ ពេលវេលាចុងក្រោយដែលបិសាចក្រហមបានបន្តការប្រកួតមិនឈ្នះប្រាំមួយប្រកួតនៅអឺរ៉ុបបានត្រលប់មកវិញដូចគ្នាទៅនឹងអំឡុងឆ្នាំ១៩៨០-១៩៨៣ ៕