Samut Prakan City ប្រកាសរំសាយការប្រកួតដែលនៅសេសសល់នៅរដូវកាលនេះ ដោយសារអ្នកគាំទ្រជេរប្រមា.ថកីទ្បាករ
ក្លិប Samut Prakan City ដែលបច្ចុប្បន្នកំពុងតែស្ថិតនៅក្នុងក្របខណ្ឌលីគទី ២ របស់ប្រទេសថៃ បានប្រកាសថាពួកគេរំសាយការប្រកួតដែលនៅសេសសល់ទាំងអស់ នៅរដូវកាលនេះ បន្ទាប់ពីកីទ្បាកររបស់ពួកគេរងនូវការជេរប្រមាថពីអ្នកគាំទ្ររបស់ Pattaya United ។ ការប្រកាសនេះធ្វើទ្បើង បន្ទាប់ពីការប្រកួតរវាងក្រុម Samut Prakan City និង Pattaya United ដែលបានបញ្ចប់ស្មើគ្នា 0-0 កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ កន្លងទៅ។
យ៉ាងណា ក្រោយពីបញ្ហាខាងលើនេះកើតទ្បើង នៅក្នុងបទសម្ភាសដ៏គួរឱ្យភ្ញាក់ផ្អើលមួយរបស់អ្នកចាត់ទូទៅក្លិប Samut Prakan City គឺលោក Sia Pai បានបញ្ជាក់ថា៖ «គ្រប់យ៉ាង គឺរលូនអំទ្បុងពេល ៩០ នាទី ប៉ុន្តែបន្ទាប់ពីបញ្ចប់ការប្រកួត កីទ្បាកររបស់ពួកយើងរងនូវការជេរប្រមាថ ពីសំណាក់អ្នកគាំទ្ររបស់ក្លិប Pattaya United ។ ខ្ញុំយល់ថាអាកប្បកិរិយាបែបនេះមិនអាចទទួលយកបាន ហើយថ្កោលទោសវា។ ខ្ញុំបដិសេធមិនចូលរួមក្នុងប្រកួតបាល់ទាត់ដែលមានការមិនគោរពបែបនេះទេ»។ លោក Sia Pai បានបន្តទៀតថា៖ «ក្លិប Samut Prakan City នឹងលែងប្រកួតក្នុងព្រឹត្តិការណ៍ណាមួយទៀតហើយ»
គួរជម្រាបថា កីទ្បាករ ៤ របស់ក្លិប Samut Prakan City នាក់ដែលត្រូវបានកោះហៅចូលរួមក្រុមជម្រើសជាតិថៃអាយុក្រោម ២៣ ឆ្នាំគឺ Takayuki Nishigaya: Thanachai Natthanakul, Krittin Suwannasri, Phatcharapol Lekkun និង Attapol Saengthong ប្រហែលជាត្រូវស្វែងរកក្លិបថ្មី បន្ទាប់ពីក្លិបរំសាយ៕
ប្រភព៖ ASEANFOOTBALL