UEFA ដាក់បម្រាមអាជ្ញាកណ្តាល Champions League ពីរនាក់
អាជ្ញាកណ្តាលពីរនាក់ គឺលោក Bartosz Frankowski និង Tomasz Musial ត្រូវបានស្ថាប័នបាល់ទាត់អឺរ៉ុប UEFA ហាមមិនឱ្យចូលរួមដឹកនាំការប្រកួតផ្លូវការរហូតដល់ឆ្នាំក្រោយ បន្ទាប់ពីពួកគេបានបង្កកំហុសដ៏អាក្រក់មួយនៅមុនការប្រកួត Champions League រវាង Rangers និង Dynamo Kyiv កាលពីខែសីហា។ អ្នកទាំងពីរត្រូវបានតែងតាំងជាមន្ត្រី VAR សម្រាប់ការប្រកួតជុំទី៣រវាង Dynamo Kyiv និង Rangers ។
ពួកគេ ត្រូវបានអាជ្ញាធរចាប់ខ្លួនពីបទប្រព្រឹត្តិមិនសមរម្យនៅលើដងផ្លូវ ស្រវឹងស្រានិងដកស្លាកសញ្ញាបង្ហាញផ្លូវ។ ស្ថាប័នវិន័យរបស់ UEFA ឥឡូវនេះបានហាមប្រាមអ្នកទាំងពីររហូតដល់ថ្ងៃទី៣០ខែ មិថុនា ឆ្នាំ២០២៥ សម្រាប់ការបំពានច្បាប់ជាមូលដ្ឋាននៃការប្រព្រឹត្តសមរម្យ។