Chelsea ប្រឈមនឹងការផាកពិន័យជិត ១០ ម៉ឺនដុល្លារ

Oct 28, 2024 - 15:51
 11
ចែករំលែកទៅកាន់

ក្លិប Chelsea បានក្លាយជាក្រុមដំបូងគេក្នុងប្រវត្តិសាស្ត្រ Premier League ដែលទទួលបានកាតលឿង៦ ឬច្រើនជាងនេះក្នុង ៣ ប្រកួត នៃរដូវកាលតែមួយ ខណៈដែលពួកគេទើបតែលេងបានត្រឹមតែ ៩ប្រកួតប៉ុណ្ណោះ។ ក្រុមនៅក្នុងក្របខណ្ឌ Premier League ដែលទទួលបានកាតលឿង ៦ ឬច្រើនជាងនេះនៅក្នុងមួយប្រកួតត្រូវផាកពិន័យដោយ FA លើកម្រិតរីកចម្រើនរបស់ពួគគេ។

បន្ទាប់ពីការប្រកួតឈ្នះ Newcastle ដោយលទ្ធផល ២-០ ជាមួយនឹងកាតលឿង៦ ក្លិបChelsea នឹងត្រូវពិន័យជាង៩៧១៩៤ដុល្លារ។ កាលពីមុន ពួកគេត្រូវបានពិន័យជាប្រាក់ជាង៣ម៉ឺនដុល្លារបន្ទាប់ប្រកួតជាមួយ Bournemouth និងជាង៦ម៉ឺនដុល្លារបន្ទាប់ពីជួបជាមួយ Nottingham ។ សរុបមកក្លិប Chelsea ត្រូវបានពិន័យជាប្រាក់ជាង ១៩ ម៉ឺនដុល្លារនៅរដូវកាលនេះ សម្រាប់ការបរាជ័យរបស់កីឡាករមិនអាចគ្រប់គ្រងខ្លួនឯង៕