Man City មិនឱ្យកីឡាករ Man Utd ជិះយន្តហោះជាមួយ
Manchester City បានច្រានចោលសំណើរបស់ Manchester United ដែលបានសុំឱ្យកីឡាករ២នាក់របស់ខ្លួនគឺ Kobbie Mainoo និង Alejandro Garnacho ដែលជាប់ក្នុងបញ្ជីសម្រាំង ជិះយន្តហោះជាមួយទៅកាន់ទីក្រុងប៉ារីសដេីម្បីចូលរួមពិធីប្រគល់ពានរង្វាន់ Ballon d'Or ដែលនឹងប្រារព្ធធ្វើនៅរាត្រីថ្ងៃចន្ទ (ម៉ោងនៅទីក្រុងប៉ារីស។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Daily Mail ។
Man City មានកីឡាករចំនួនបួននាក់ដែលត្រូវបានជ្រើសរើសសម្រាប់ពានរង្វាន់ Ballon d'Or រួមមាន Rodri, Erling Haaland, Phil Foden និង Ruben Dias និងកីឡាការិនីបីនាក់ផងដែរគឺ Lauren Hemp, Khadija Shaw និង Yui Hasegawa ក្នុងបញ្ជីសម្រាំង។ សារព័ត៌មានដដែលបានឱ្យដឹងថា City បានជួលយន្តហោះឯកជនមួយ ដើម្បីដឹកគណៈប្រតិភូនិងកីឡាកររបស់ពួកគេទៅកាន់ទីក្រុងប៉ារីសសម្រាប់ពិធី ហើយ United បានសួរពួកគេថាតើ Mainoo និង Garnacho អាចចូលរួមជាមួយពួកគេនៅលើជើងហោះហើរដែរឬទេ។ ទោះជាយ៉ាងណាក៏ដោយ Man City បានច្រានចោលសំណើរបស់ United ដោយអះអាងថាមិនមានកន្លែងសម្រាប់ Mainoo និង Garnacho នៅលើយន្តហោះនោះទេ ដូច្នេះក្លឹបManchester utd ត្រូវការរៀបចំថ្មីសម្រាប់អ្នកទាំងពីរដើម្បីធ្វើដំណើរទៅកាន់ពិធីនោះ។
សម្រាប់ពានរង្វាន់នោះ ទោះបីមិនទាន់ផ្លូវការក៏គេដឹងរួចហើយថា Vinicius Jr តារាឆ្នើមរបស់ក្រុម Real Madrid គឺជាអ្នកឈ្នះពានរង្វាន់ Ballon d'Or ដោយបានស៊ុតបញ្ចូលទី២៤គ្រាប់នៅគ្រប់ការប្រកួតទាំងអស់ ខណៈដែលគាត់បានជួយក្រុមរបស់លោក Carlo Ancelotti ឈ្នះពានរង្វាន់ Champions League និង La Liga កាលពីរដូវកាល