Rodri ឈ្នះពានរង្វាន់ Ballon d'Or ជាលើកដំបូងក្នុងអាជីព ក្រោយពីជួយក្រុម និងជម្រើសជាតិឈ្នះពានកន្លងមក

Oct 29, 2024 - 09:50
Oct 29, 2024 - 09:52
 15
ចែករំលែកទៅកាន់

ខ្សែបម្រើជម្រើសជាតិអេស្ប៉ាញ Rodri របស់ក្លិប Manchester City បានឈ្នះពានរង្វាន់ Ballon d'Or ផ្នែកបុរស និងពានរង្វាន់កីឡាករបាល់ទាត់ល្អបំផុតប្រចាំឆ្នាំ ជាលើកដំបូងក្នុងអាជីព។ 

Rodri មានវ័យ ២៨ ឆ្នាំបានចាញ់តែ ១ ប្រកួតប៉ុណ្ណោះកាលពីរដូវកាលមុនទាំងក្នុងក្លិប និងជម្រើសជាតិអេស្ប៉ាញ ដែលរួមចំណែកជួយឱ្យក្រុមជម្រើសជាតិឈ្នះជើងឯកពានអឺរ៉ុប UEFA Euro ឆ្នាំ២០២៤ កាលពីខែកក្កដា។ មិនត្រឹមតែប៉ុណ្ណោះ រូបគេក៏បានឈ្នះ Premier League, Uefa Super Cup និង Club World Cup ជាមួយ City ផងដែរ។ Rodri បានក្លាយជាកីឡាករដំបូងគេក្នុងប្រវត្តិសាស្ត្ររបស់ក្លិប Manchester City ដែលបានឈ្នះ Ballon d'Or ដោយនាំមុខគូប្រជែង Vinicius Jr និង Jude Bellingham មកពី Real Madrid ដូចគ្នា។ 

ក្លិប Real Madrid បានឈ្នះពានរង្វាន់ជាក្រុមល្អជាងគេប្រចាំឆ្នាំ និងអ្នកចាត់ការរបស់ពួកគេគឺ លោក Carlo Ancelotti ឈ្នះពានរង្វាន់គ្រូបង្វឹកឆ្នើមប្រចាំឆ្នាំ ប៉ុន្តែមិនមាននរណាម្នាក់ ដែលមកពីក្លិបមានវត្តមានដើម្បីទទួលរង្វាន់នោះទេ។ គួរជម្រាបថា បញ្ហាខាងលើនេះ ត្រូវបានរាយការណ៍កាលពីថ្ងៃចន្ទថាក្រុម Real Madrid កំពុងធ្វើពហិការពិធីនេះ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា Vinicius នឹងមិនឈ្នះ Ballon d'Or ៕

ប្រភព៖ BBC