UEFA បានចុះកិច្ចព្រមព្រៀងជាមួយ FIFPRO
UEFA បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូជាមួយសហជីពកីឡាករពិភពលោក FIFPRO ជាមួយនឹងការសន្យាផ្តល់កៅអីគណៈកម្មាធិការប្រតិបត្តិរបស់ខ្លួនឱ្យសហជីពនេះផងដែរ។ FIFPRO នឹងកាន់កាប់កៅអីមួយនៅក្នុងរចនាសម្ព័ន្ធអភិបាលកិច្ចរបស់ UEFA ជាលើកដំបូង ហើយចាប់ពីខែឧសភាឆ្នាំក្រោយនឹងមានតំណាងរបស់ខ្លួននៅក្នុងគណៈកម្មាធិការប្រតិបត្តិ UEFA ក្នុងឋានៈជាទីប្រឹក្សា។
ប្រធាន UEFA លោក Aleksander Ceferin បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កីឡាករគឺជាបេះដូងនៃបាល់ទាត់ ហើយទស្សនវិស័យរបស់ពួកគេត្រូវតែទទួលបានការគាំទ្រនិងលើកទឹកចិត្តតាមរយៈនៃការសម្រេចចិត្តដែលបានធ្វើឡើងនេះ។
ប្រភព៖ Reuter